Connect with us

បាល់ទាត់អន្តរជាតិ

សង្គ្រាម​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ 2 រវាង Girona និង Barcelona នៅ​យប់​នេះ!!!

Published

on

នៅ​ក្នុង​ការ​ប្រកួត​ជុំទី 34 នៃ​ក្របខ័ណ្ឌ La Liga របស់​អេស្ប៉ាញ Girona នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Barcelona។ ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 គឺ​ជា​ការ​ប្រកួត កាតាឡាន់ Derby ព្រោះ Girona និង Barcelona ជា​ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​កាតាឡាន់​ដូចគ្នា។

ការ​ប្រកួត​នេះ​មាន​សារៈ​សំខាន់​សម្រាប់​ក្រុម​ទាំង 2 ក្នុង​ការ​ប្រជែង​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ 2 ​ក្នុង​តារាង​លីគ។ បច្ចុប្បន្ន Girona ឈរ​នៅ​លេខ​រៀង​ទី 3 ដោយ​មាន 71 ពិន្ទុ។ ពួក​គេ​តាម​ពី​ក្រោយ Barcelona ដែល​កំពុង​ឈរ​នៅ​លេខ​រៀង​ទី 2 មាន 73 ពិន្ទុ។ ទោះ​ជា​យ៉ាង​ណា Girona និង Barcelona មិន​មាន​ហានិភ័យ​ក្នុង​ការ​បាត់បង់​កៅអី Top-4 នោះ​ទេ ដោយ​ពួក​គេ​បាន​ដាច់​ពិន្ទុ​ពី​ក្រុម​លេខ 4 ច្រើន​ណាស់ រហូត​ដល់​ជិត 10 ពិន្ទុ។

បើ​និយាយ​ពី​ទម្រង់​លេង​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ Girona ទទួល​បាន​ជ័យជម្នះ​ចំនួន 3 ដង និង​ចាញ់ 2 ដង ក្នុង​ចំណោម 5 ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ។ សម្រាប់ Barcelona វិញ ពួក​គេ​បាន​ឈ្នះ 3 ដង និង​ចាញ់ 2 ដង ក្នុង 5 ប្រកួត​ចុងក្រោយ​ដូចគ្នា។ គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​ការ​ប្រកួត​លីគ​កាល​ពី​ពេល​ថ្មីៗ​នេះ Barcelona បាន​ចាញ់ Real Madrid ក្នុង​លទ្ធផល 2-3 ដែល​ធ្វើ​ឲ្យ​ពួក​គេ​ហាក់​អស់​សង្ឃឹម​រួច​ទៅ​ហើយ​ក្នុង​ការ​ឈ្នះពាន​លីគ។

ប្រភព: Dailysports

Trending

Exit mobile version