Connect with us

បាល់ទាត់អន្តរជាតិ

Thomas Tuchel បើក​ចិត្ត​ក្នុង​ការ​ចង់​មក​ដឹកនាំ​នៅ​បិសាចក្រហម

Published

on

លោក Thomas Tuchel ដែល​ត្រៀម​នឹង​ចាកចេញ​ពី​តំណែង​ជា​គ្រូបង្វឹក​របស់​ក្លឹប Bayern Munich នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ត្រូវ​បាន​គេ​ដឹង​ថា ចង់​បន្ត​អាជីព​របស់​ខ្លួន ដោយ​ដឹកនាំ​ក្លឹប​បិសាចក្រហម Manchester United។ យ៉ាង​ណា​មិញ ឱកាស​ដែល Thomas Tuchel អាច​នឹង​ចូលរួម​ជាមួយ​បិសាចក្រហម​បាន លុះ​ត្រា​តែ​ក្លឹប​យក្ស​របស់​អង់គ្លេស​មួយ​នេះ​បណ្ដេញ​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ខ្លួន​លោក Erik ten Hag ចេញ​ពី​តំណែង។

យោងតាម​របាយការណ៍​ពី The Times បាន​ឲ្យ​ដឹង​ថា ថ្នាក់​លើ​របស់​ក្លឹប​បិសាចក្រហម ចាប់​អារម្មណ៍​លើ Thomas Tuchel ខណៈ​ដែល​ជោគ​វាសនា​របស់ Erik ten Hag កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្ស័យ។ ថ្វី​ត្បិត​តែ Thomas Tuchel មិន​អាច​ដឹកនាំ Bayern Munich ឲ្យ​ឈ្នះ​ពាន​លីគ​នៅ​រដូវកាល​នេះ​ក៏​ដោយ ប៉ុន្តែ​ទម្រង់​លេង​របស់​ក្រុម ហាក់​មិន​អា​ក្រក់​ពេក​ឡើយ។

ទន្ទឹម​នឹង​នេះ​ដែរ Bayern Munich នៅ​តែ​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​ឈ្នះពាន​ដ៏​ធំ​មួយ​គឺ UEFA Champions League ដែល​ពួក​គេ​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ផង​ដែរ។ បន្ថែម​លើស​ពី​នេះ​ទៀត Thomas Tuchel ក៏​ធ្លាប់​ជា​គ្រូ​បង្វឹក​ដែល​មាន​បទពិសោធន៍​ស្រាប់​ក្នុង​ការ​ដឹកនាំ​ក្លឹប​នៅ Premier League។

ប្រភព: Dailysports

Trending

Exit mobile version