Connect with us

បាល់ទាត់អន្តរជាតិ

Erling Haaland ស៊ុត 4 គ្រាប់​ម្នាក់​ឯង ក្នុង​ជំនួប​ទល់​នឹង Wolverhampton (មាន​វីដេអូ)

Published

on

ក្លឹប​មេឃខៀវ Manchester City នៅ​តែ​ស្ថិត​លើ​ឱកាស​នៃ​ការ​ឈ្នះពាន Premier League រដូវកាល​នេះ ខណៈ​ដែល​ពួក​គេ​ទើប​នឹង​បាន​​យក​ឈ្នះ Wolverhampton ក្នុង​លទ្ធផល 5-1 កាល​ពី​ម្សិល​មិញ។ បច្ចុប្បន្ន Man City កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 ក្នុង​តារាង​លីគ តាម​ពី​ក្រោយ Arsenal 1 ពិន្ទុ ប៉ុន្តែ​ពួក​គេ​មាន​ប្រកួត​ចំណេញ 1 នៅ​ក្នុង​ដៃ។

ច្បាស់​ណាស់​ថា ប្រសិន​បើ​ប្រកួត​បន្ទាប់ Man City ឈ្នះ នោះ​ពួក​គេ​នឹង​ឡើង​ទៅ​កាន់​កាប់​កំពូល​តារាង​ជា​ថ្មី​ម្ដង​ទៀត ហើយ​ឱកាស​លើក​ពាន​សម្រាប់​គេ ក៏​កាន់​តែ​ខ្ពស់ ស្រប​ពេល​ដែល​ការ​ប្រកួត​នៅ​សល់​ត្រឹមតែ 3 ដង​ទៀត​ប៉ុណ្ណោះ មុន​បិទ​បញ្ចប់​រដូវកាល របស់​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស Premier League។

ងាក​មក​មើល​ការ​ប្រកួត​រវាង Manchester City និង Wolverhampton វិញ​ម្ដង ដោយ​ក្នុង​ចំណោម​គ្រាប់​បាល់​ដែល​ពួក​គេ​រក​បាន​ទាំង 5 គ្រាប់ មាន 4 គ្រាប់​ជា​ការ​ស៊ុត​បញ្ចូលទី​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Erling Haaland។ កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ ស៊ុត​បញ្ចូលទី​នៅ​នាទីទី 12 (ប៉េណាល់ទី), នាទីទី 35, នាទីទី 45+3 (ប៉េណាល់ទី) និង​នាទីទី 54 ហើយ 1 គ្រាប់​ចុង​ក្រោយ​ជា​ការ​រក​បាន​ពី Julian Alvarez នៅ​នាទីទី 85។ សម្រាប់ 1 គ្រាប់​វាយ​បក​របស់ Wolverhampton ជា​ការ​ស៊ុត​បញ្ចូលទី​ពី Hwang Hee-chan នៅ​នាទីទី 53។

ទស្សនា​វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត

ប្រភព: Sportsmole

Trending

Exit mobile version