បាល់ទាត់អន្តរជាតិ
បិសាចក្រហម កំពុងពិចារណាចង់ចុះហត្ថលេខាលើ Joselu
ក្លឹបបិសាចក្រហម Manchester United កំពុងតែរៀបចំផែនការផ្ទេរខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Real Madrid នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។ ក្រុមរបស់លោក Erik ten Hag ចង់បានខ្សែប្រយុទ្ធម្នាក់ទៀត ដើម្បីកាត់បន្ថយបន្ទុក និងបន្ថែមជម្រើសផ្សេងទៀតក្រៅពី Rasmus Hojlund។
កាលពីពេលថ្មីៗនេះ គ្រូបង្វឹករបស់ Manchester United បានបង្ហើបឲ្យដឹងថា កាលពីរដូវក្តៅឆ្នាំមុន ពួកគេចង់ចុះហត្ថលេខាលើ Harry Kane ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ បានជ្រើសរើសការចូលរួមជាមួយក្លឹបយក្សអាឡឺម៉ង់ Bayern Munich ជំនួសវិញ។
កាលពីម្សិលមិញមានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចក្នុងការខ្ចីជើងកីឡាករវ័យក្មេង Vitor Roque របស់ Barcelona។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍មួយផ្សេងទៀតរបស់ Relevo បានឲ្យដឹងថា ពួកគេកំពុងតាមឃ្លាំមើលខ្សែប្រយុទ្ធម្នាក់ទៀតគឺ Joselu របស់ក្លឹប Espanyol ដែលកំពុងខ្ចីជើងជាមួយ Real Madrid។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់