Connect with us

បាល់ទាត់អន្តរជាតិ

West Ham United ប្រកាស​ពី​ការ​ចែក​ផ្លូវគ្នា​ជាមួយ David Moyes នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ក្លឹប​ញញួរ​ធំ West Ham United បាន​ប្រកាស​ថា គ្រូ​បង្វឹក​របស់​ខ្លួន​លោក David Moyes នឹង​ចាកចេញ​ពី​ក្លឹប​នៅ​ពេល​ដែល​កុងត្រា​របស់​គាត់​ផុត​កំណត់ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ មាន​សេចក្តី​រាយការណ៍​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​ថា ក្លឹប​ញញួរ​ធំ នឹង​តែងតាំង​លោក Julen Lopetegui ដែល​ជា​អតីត​គ្រូ​បង្វឹក​របស់ Real Madrid និង Sevilla ដើម្បី​ស្នង​តំណែង​បន្ត​ពី David Moyes នៅ​មុន​រដូវកាល​ថ្មី 2024-2025 ចាប់​ផ្ដើម។

យ៉ាង​ណា​មិញ David Moyes នឹង​ទទួល​បន្ទុក​ក្នុង​ការ​ដឹកនាំ​ប្រកួត​នៅ Premier League ចំនួន 2 ប្រកួត​ចុង​ក្រោយ​របស់ West Ham ដែល​ជា​ការ​ប្រកួត​ក្នុង​ដី​ទល់​នឹង Luton Town និង​ការ​ប្រកួត​ក្រៅដី​ទល់​នឹង Manchester City។ បន្ទាប់​មក​គ្រូ​បង្វឹក​វ័យ 61 ឆ្នាំ​រូប​នេះ នឹង​ចាកចេញ​ពី​ក្លឹប West Ham ដែល​គាត់​ធ្លាប់​រួម​រស់​ជាមួយ​អស់​រយៈពេល​ជាង 4 ឆ្នាំ​កន្លង​មក។

គួរ​ដឹង​ផង​ដែរ​ថា ក្នុង​អំឡុង​ពេល​នៃ​អាជីព​ដឹកនាំ​របស់ David Moyes គ្រូ​បង្វឹក​រូប​នេះ ធ្លាប់​បាន​ដឹកនាំ​ក្រុម​ឲ្យ​បញ្ចប់​រដូវកាល​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 7 នៃ​ក្របខ័ណ្ឌ Premier League, ធ្លាប់​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Europa League និង​ជា​ពិសេស​បាន​ដឹកនាំ​ក្លឹប​ឲ្យ​ឈ្នះ​ពាន Europa Conference League កាល​ពី​រដូវកាល​មុន ដែល​ជា​ពាន​ដំបូង​ក្នុង​រយៈពេល 58 ឆ្នាំ​ចុង​ក្រោយ​របស់ West Ham។

ប្រភព: Sportsmole

Trending

Exit mobile version