បាល់ទាត់អន្តរជាតិ
Robert Lewandowski បញ្ជាក់ថា រដូវកាលរបស់គាត់ជាមួយ Bayern Munich ត្រូវបញ្ចប់ហើយ!!!
ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski និយាយថា ពេលវេលារបស់គាត់នៅ Bayern Munich ត្រូវបញ្ចប់ហើយ ហើយបានជម្រុញឲ្យក្លឹបអនុញ្ញាតឲ្យគាត់ចាកចេញ ដោយខ្សែប្រយុទ្ធរូបនេះ ចង់ផ្លាស់ទៅ Barcelona នៅរដូវក្តៅឆ្នាំនេះ។
កីឡាករវ័យ 33 ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងមិនចុះកុងត្រាថ្មីជាមួយក្លឹប Bayern Munich ទេ ដោយកុងត្រាបច្ចុប្បន្នរបស់គាត់ នឹងផុតកំណត់នៅឆ្នាំ 2023។ Robert Lewandowski ត្រូវបានគេជឿថា បានយល់ព្រមលក្ខខណ្ឌគ្រប់យ៉ាង ក្នុងការផ្ទេរទៅលេងជាមួយក្លឹប Barcelona ហើយ។
ទោះជាយ៉ាងណា Bayern Munich មានការប្តេជ្ញាចិត្តថា ពួកគេនឹងព្យាយាមមិនអនុញ្ញាតឲ្យ Lewandowski ដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់ពួកគេចាកចេញឡើយ បើទោះបីជាក្លឹប Barcelona កំពុងតែរៀបចំផែនការដ៏ល្អ សម្រាប់នាំយកខ្សែប្រយុទ្ធរូបនេះក៏ដោយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់