Connect with us

បាល់ទាត់អន្តរជាតិ

Mbappe ជឿជាក់​ថា PSG នឹង​នៅ​តែ​មាន​​ឱកាស​ឈ្នះ​ពាន UCL

Published

on

កាល​ពី​ម្សិលមិញ​នេះ ក្លឹប​យក្ស​បារាំង PSG បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត UEFA Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ​ក្រោម​ថ្វី​ជើង Borussia Dortmund។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ចប់​ការ​ប្រកួត ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe នៅ​តែ​បង្ហាញ​ជំនឿ​ចិត្ត​ថា ក្រុម​របស់​ខ្លួន​នឹង​នៅ​តែ​អាច​មាន​ឱកាស​ឈ្នះ​ពាន UCL ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

យោងតាម​សម្ដី​របស់ Mbappe ដែល​បាន​ដកស្រង់​ដោយ​អ្នក​កាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា៖ “វា​ជា​ដំណើរ​ការ​ដ៏​វែងឆ្ងាយ ​ដើម្បី​ឈ្នះ​ពាន UEFA Champions League ហើយ​ខ្ញុំ​ប្រាកដ​ថា PSG នឹង​នៅ​មិន​ឆ្ងាយ​ពី​ឱកាស​ឈ្នះវានោះ​ទេ។ យើង​សោក​ស្ដាយ សម្រាប់​ការ​ប្រកួត​យប់​នេះ យើង​ពិត​ជា​ខក​ចិត្ត”។

គួរ​រំលឹក​ផង​ដែរ​ថា PSG បាន​ចាញ់ Borussia Dortmund ក្នុង​ការ​ប្រកួត UEFA Champions League ទាំង​ពីរ​ជើង ដោយ​លទ្ធផល​សរុប 2-0។ បច្ចុប្បន្ន Borussia Dortmund កំពុង​អង្គុយ​នៅ​កៅអី​វគ្គ​ផ្ដាច់ព្រ័ត ដោយ​រងចាំ​ជួប​អ្នក​ឈ្នះរវាង Real Madrid រឺ Bayern Munich ដែល​ធ្វើ​ការ​ប្រកួត​នៅ​រំលង​អាធ្រាត​នេះ។

ប្រភព: Telecomasia

Trending

Exit mobile version