Connect with us

បាល់ទាត់អន្តរជាតិ

PSG ត្រៀម​ចរចា​ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ស្លាប Kvaratskhelia

Published

on

ក្លឹប​យក្ស​បារាំង PSG នឹង​បាត់បង់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Kylian Mbappe នៅ​រដូវក្ដៅ​នេះ ហើយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​ព្យាយាម​ស្វែងរក​បេក្ខភាព​កីឡាករ​ចំណូល​ថ្មី ដើម្បី​ជំនួស​កន្លែង​របស់​កីឡាករ​វ័យ 25 ឆ្នាំ​​រូប​នេះ។ កន្លង​មក​មាន​បេក្ខភាព​ខ្សែ​ប្រយុទ្ធ​ជា​ច្រើន​ដែល PSG ចង់​បាន​ដូច​ជា Victor Osimhen និង Marcus Rashford ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នេះ​គេ​បាន​ដឹង​ថា កីឡាករ​សញ្ជាតិ​ហ្សកហ្ស៊ី Khvicha Kvaratskhelia កំពុង​ស្ថិត​ក្នុង​រ៉ាដា​ដ៏​ច្បាស់លាស់​មួយ​របស់ PSG។ ក្លឹប​យក្ស​នៅ Ligue 1 មួយ​នេះ​បាន​ចាត់​ទុក Kvaratskhelia ជា​អ្នក​ជំនួស​តំណែង​ដ៏​សាកសម​ឥតខ្ចោះ​របស់ Mbappe។

PSG កំពុង​តាម​ដាន​ពី​ស្ថានភាព​របស់ Khvicha Kvaratskhelia នៅ Napoli។ យោងតាម​ព័ត៌មាន​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា PSG មាន​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ក្នុង​ការ​នាំ​មក Kvaratskhelia មក​កាន់​ក្លឹប​របស់​ខ្លួន​នា​រដូវក្ដៅ​នេះ។

កន្លង​មក​មាន​របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា ក្លឹប​អេស្ប៉ាញ FC Barcelona ក៏​កំពុង​ពិចារណា​លើ​ការ​ចុះ​ហត្ថលេខា​ផ្ទេរ ខ្សែ​ប្រយុទ្ធ​ស្លាបរបស់​ក្លឹប Napoli គឺ​កីឡាករ Khvicha Kvaratskhelia ដែរ ដែល​ការ​ចុះ​ហត្ថលេខា​នោះ​គឺ​ដើម្បី​បង្កើន​ទម្រង់​ប្រយុទ្ធ​របស់​ពួក​គេ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​ជាង​មុន។

ប្រភព: Khelnow

Trending

Exit mobile version