បាល់ទាត់អន្តរជាតិ
Arsenal នឹងចុះហត្ថលេខានាំយកអតីតអ្នកចាំទីរបស់ខ្លួនរូបនេះមកវិញ
ក្លឹបកាំភ្លើងធំ Arsenal កំពុងស្វែងរកបេក្ខភាពអ្នកចាំទីដែលមកជំនួស Aaron Ramsdale សម្រាប់រដូវកាលក្រោយឆាប់ៗខាងមុខ។ យ៉ាងណាមិញ គេបានដឹងកាន់តែច្បាស់ថា អ្នកចាំទីសញ្ជាតិអង់គ្លេស Aaron Ramsdale គ្រោងនឹងចាកចេញពីទឹកដី Emirates នៅរដូវក្តៅនេះ។
យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Evening Standard បានឲ្យដឹងថា ក្លឹបកាំភ្លើងធំកំពុងពិចារណាលើបេក្ខភាពអ្នកចាំទីចំណូលថ្មីចំនួន 3 នាក់ ដែលមានដូចជា Jason Steele, Diant Ramaj និងអ្នកចាំទីម្នាក់របស់ Juventus ដែលជាអតីតកីឡាកររបស់ខ្លួន។
អាទិភាពដំបូងបង្អស់គឺ Arsenal ចង់នាំយក Wojciech Szczesny ពី Juventus។ អ្នកចាំទីសញ្ជាតិប៉ូឡូញដែលមានវ័យ 34 ឆ្នាំរូបនេះ ធ្លាប់រស់នៅក្នុងទ្រនំជាមួយ Arsenal អស់មួយរយៈពេលផងដែរ និងបានបង្ហាញខ្លួនសរុប 181 ប្រកួត មុនពេលគេចាកចេញទៅចូលរួមជាមួយ Juventus ក្នុងឆ្នាំ 2017។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល