បាល់ទាត់អន្តរជាតិ
Harry Kane លើកឡើងថា ការប្រជែងស្បែកជើងមាសកាន់តែស្វិតស្វាញបន្ទាប់ពីមានវត្តមានរបស់ Haaland និង Nunez
ខ្សែប្រយុទ្ធឆ្នើម Harry Kane បានលើកឡើងថា គាត់នឹងត្រូវការព្យាយាមកាន់តែខ្លាំងលើការប្រជែងស្បែកជើងមាសនៅ Premier League រដូវកាលក្រោយ ព្រោះការប្រជែងនឹងកាន់តែស្វិតស្វាញ ដោយសារកីឡាករចំណូលថ្មីពីររូបគឺ Darwin Nunez និង Erling Haaland។
យ៉ាងណាមិញ ក្លឹបហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Benfica រួចហើយ សម្រាប់ខ្សែប្រយុទ្ធ Nunez ដែលជាកីឡាករដែលស៊ុតបញ្ចូលទីបាន 32 គ្រាប់រដូវកាលមុននេះ ខណៈដែលក្លឹបម្ចាស់ជើងឯក Manchester City បាននាំយក Haaland របស់ Borussia Dortmund ក្នុងតម្លៃផ្ទេរ 52.1 លានផោន ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅតំបន់អឺរ៉ុប។
រដូវកាលមុននេះ Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool និង Heung-min Son ដែលជាមិត្តរួមក្រុមរបស់ Harry Kane បានចែកស្បែកជើងមាសគ្នា ដោយពួកគេបានស៊ុតបញ្ចូលទី 23 គ្រាប់ដូចគ្នា។ ប៉ុន្តែរដូវកាលបន្ទាប់នេះ ច្បាស់ណាស់ថា អ្នករកគ្រាប់បាល់ច្រើន នឹងទទួកបានការប្រជែងពី Nunez និង Haaland។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip