បាល់ទាត់អន្តរជាតិ
Timo Werner ប្រាប់ថា ក្រុមជម្រើសជាតិអាហ្សង់ទីន មានភាគរយខ្ពស់ក្នុងការលើកពាន World Cup
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ Timo Werner ជឿជាក់ថា អាហ្សង់ទីន គឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់ FIFA World Cup នៅកាតាចុងឆ្នាំនេះ ដោយយល់តាមអ្វីដែលខ្លួនគាត់បានមើលឃើញកន្លងមក។
ដោយឡែកក្រុមជម្រើសជាតិអាឡឺម៉ង់របស់លោក Hansi Flick នឹងស្ថិតក្នុងចំណោមប្រទេសធំៗដែលមានក្រុមជម្រើសជាតិខ្លាំង និងអាចប្រកួតប្រជែងពានរង្វាន់បាល់ទាត់ពិភពលោកនៅចុងឆ្នាំនេះផងដែរ។
នៅពេលដែល Timo Werner ត្រូវបានគេសួរថា តើក្រុមណាដែលអ្នកជឿថា នឹងអាចក្លាយជាជើងឯកបាល់ទាត់ពិភពលោកនៅឆ្នាំនេះ? គាត់បានប្រាប់អ្នកយកព័ត៌មានថា៖ “អាហ្សង់ទីន គឺអស្ចារ្យណាស់។ យើងបានឃើញពួកគេលេងជាមួយអ៊ីតាលី ពួកគេបានស៊ុតបញ្ចូលទីបានបីគ្រាប់ ក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។ ខ្ញុំគិតថាពួកគេជាក្រុមដែលអាចឈ្នះពាន World Cup”។
យ៉ាងណាមិញ ព្រឹត្តិការណ៍ FIFA World Cup នាពេលខាងមុខនេះ ប្រហែលជានឹងក្លាយជាការប្រកួតចុងក្រោយរបស់ Messi ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ ខណៈដែលបច្ចុប្បន្នគាត់មានអាយុ 34 ឆ្នាំទៅហើយ។ ការឈ្នះពាន World Cup នេះដែរ ក៏ជាបំណងប្រាថ្នាដ៏ធំបំផុតមួយរបស់ Lionel Messi ក្នុងមួយអាជីពបាល់ទាត់របស់គាត់ផងដែរ ព្រោះពានគ្រប់យ៉ាង គាត់ធ្លាប់បានឈ្នះអស់ហើយ នៅតែពាន World Cup នេះប៉ុណ្ណោះ។ ប្រសិនបើអាហ្សង់ទីនលើកពាននេះបាន នោះ Lionel Messi នឹងបំពេញចំណុចខ្វះខាតមួយដែលធ្លាប់មានកន្លងមក ដើម្បីក្លាយជាកីឡាករដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!