បាល់ទាត់អន្តរជាតិ
Zidane បង្ហាញបំណងក្នុងការវិលត្រឡប់មករកការងារជាគ្រូបង្វឹកវិញ
អតីតអ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid លោក Zinedine Zidane បានបង្ហាញពីបំណងចង់ត្រឡប់ទៅកាន់តំណែងជាគ្រូបង្វឹកវិញ ខណៈដែលពាក្យចចាមអារ៉ាមនៅតែបន្តពីការដែលលោកនឹងក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប Paris Saint-Germain។
បុរសវ័យ 49 ឆ្នាំរូបនេះមិនមានការងារក្នុងវិស័យបាល់ទាត់ទេ ចាប់តាំងពីគាត់បានចាកចេញពីក្លឹបយក្ស LaLiga ក្នុងខែឧសភា ឆ្នាំ 2021។
Zidane ត្រូវបានគេគិតថា នឹងជំនួសកន្លែងរបស់លោក Mauricio Pochettino នៅ PSG ខណៈដែលមជ្ឈដ្ឋានបាល់ទាត់ជឿថា គាត់មានមហិច្ឆតាចុងក្រោយ គឺការដឹកនាំក្រុមជម្រើសជាតិបារាំង។
ដោយឡែកលោក Zinedine Zidane បាននិយាយជាមួយទូរទស្សន៍ Telefoot ថា គាត់មានរឿងជាច្រើនទៀតដែលនឹងធ្វើសម្រាប់បាល់ទាត់។ គាត់ចង់បន្តលើវិថីជាគ្រូបង្វឹកបន្តទៀត ព្រោះជាចំណង់ចំណូលចិត្ត។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់