បាល់ទាត់អន្តរជាតិ
Juventus ចង់លក់ Adrien Rabiot និង Arthur Melo នៅរដូវក្តៅនេះ
ក្លឹបសេះបង្កង់ Juventus កំពុងព្យាយាមចង់លក់ខ្សែបម្រើ Adrien Rabiot និង Arthur Melo នៅរដូវក្តៅនេះ បន្ទាប់ពីបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ដែលខកចិត្ត និងបង្ហាញពីកង្វះខាតនៅតំបន់បម្រើកណ្ដាល។
ចាប់តាំងពីកិច្ចព្រមព្រៀងផ្ទេរ Arthur Melo មក Juventus ក្នុងឆ្នាំ 2020 ខ្សែបម្រើរូបនេះហាក់ដូចជាមិនសូវបង្ហាញខ្លួនបានទៀតទាត់ឡើយសម្រាប់ក្រុម និងមានទម្រង់លេងមិនសូវលេចធ្លោរឡើយ។
ខណៈដែល Arthur មិនបានបង្ហាញខ្លួនទៀងទាត់ក្នុងការប្រកួត Rabiot បានបង្ហាញខ្លួនជាច្រើននៅក្នុងក្រុម។ កីឡាករសញ្ជាតិបារាំងរូបនេះលេងបាន 45 ប្រកួត គ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប ប៉ុន្តែគាត់កម្រនឹងបង្ហាញទម្រង់លេងល្អសម្រាប់ Juventus ហើយត្រូវបានរិះគន់យ៉ាងខ្លាំងដោយអ្នកគាំទ្រក្លឹបស្ទើរពេញមួយរដូវកាល។
ដោយឡែកពេលនេះ Paul Pogba បានយល់ព្រមលើកុងត្រារយៈពេល 4 ឆ្នាំជាមួយក្លឹប Juventus ហើយមុនពេលមកដល់របស់គាត់ លើការផ្ទេរដោយគ្មានតម្លៃខ្លួនពី Manchester United ក្លឹបកំពុងព្យាយាមកាត់បន្ថយខ្សែបម្រើកណ្តាលម្នាក់ រឺពីរនាក់។ ដូច្នេះ Rabiot និង Arthur គឺជាបេក្ខភាពដែលក្លឹបនឹងលក់ចេញ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់