Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​បើក​ការ​ចរចា​ផ្ទេរ​ជាមួយ Adrien Rabiot

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បើក​ការ​ពិភាក្សា​មួយ​ជា​មួយ​ខ្សែបម្រើ​របស់​ក្លឹប Juventus គឺ​កីឡាករ Adrien Rabiot ជុំវិញ​ការ​ផ្ទេរ​ដែល​អាច​ដំណើរ​ការ​នៅ​រដូវ​ក្តៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ នឹង​ផុត​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន នៅ​ចុង​ខែ​ក្រោយ ហើយ​គាត់​ក៏​មិន​បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ Juventus ដែរ។

យ៉ាង​ណា​មិញ កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ទាក់ទាញ​ភ្នែក​របស់ Manchester United ជា​ខ្លាំង។ ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស 20 សម័យ​មួយ​នេះ ធ្លាប់​បាន​ដេញ​ថ្លៃ​លើ Adrien Rabiot ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​មិន​បាន​សម្រេច។

យោងតាម​របាយការណ៍​ជាក់​លាក់​មួយ​ពី​អ្នក​កាសែត Nicolo Schira បាន​អះអាង​ថា បិសាចក្រហម​កំពុង​ជួប​ពិភាក្សា​ជាមួយ​ម្តាយ​របស់ Rabiot ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង ដើម្បី​នាំ​យក​កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ មក​ទឹកដី​អង់គ្លេស​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ប្រភព: Sportsmole

Trending

Exit mobile version