បាល់ទាត់អន្តរជាតិ
វីរបុរសអាហ្សង់ទីន Riquelme លើកឡើងថា គាត់ពិតជាសំណាងដែលធ្លាប់បានលេងជាមួយ Messi
វីរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន Juan Roman Riquelme បានអះអាងថា ខ្សែប្រយុទ្ធ Paris Saint-Germain គឺកីឡាករ Lionel Messi នឹងមានទម្រង់លេងលេចធ្លោរឡើងវិញនៅពេលវេលាខាងមុខទៀត។
Riquelme បានបន្ថែមទៀតថា Messi គឺជាមនុស្សពូកែនៅលើទីលាន ហើយគាត់មានសំណាងដែលបានលេងជាមួយម្ចាស់ពាន Ballon d’Or ប្រាំពីរសម័យរូបនេះ។
ថ្លែងទៅកាន់ TyCSports លោក Riquelme បាននិយាយថា៖ “ថ្ងៃនេះខ្ញុំបានទូរស័ព្ទទៅគាត់ដើម្បីជូនពរគាត់ថ្ងៃកំណើត។ Messi នឹងបង្កើនសមត្ថភាពរបស់ខ្លួនឲ្យប្រសើរឡើងតាមពេលវេលា។ គាត់ជាមនុស្សពូកែលេងបាល់ ហើយប្រើការគិតនៅខួរក្បាល ព្រោះអ្វីដែលគាត់ចង់បាន គឺការប្រកួតប្រជែង”។
គួររំលឹកផងដែរថា Lionel Messi បានឈានចូលវ័យ 35 ឆ្នាំកាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ មានមិត្តរួមក្រុមនៅក្លឹប និងក្រុមជម្រើសជាតិបានផ្ញើសារអបអរថ្ងៃកំណើតរបស់គាត់ផងដែរ ហើយគេសង្កេតឃើញថា មានការជួបជុំពិធីមួយរបស់ Messi និងកីឡាករអាហ្សង់ទីនជាច្រើន ក្នុងថ្ងៃកំណើតរបស់គាត់នោះ។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!