បាល់ទាត់អន្តរជាតិ
Sporting CP ត្រៀមបើកការចរចានាំយកអតីតខ្សែប្រយុទ្ធរបស់ខ្លួន Cristiano Ronaldo
នាយកបច្ចេកទេសរបស់ក្លឹប Sporting CP លោក Hugo Viana បានលើកឡើងថា ពួកគេអាចពិចារណាចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ពីក្លឹបបិសាចក្រហម Manchester United នៅរដូវក្តៅនេះ។
Sporting គឺជាក្លឹបនៅក្នុងប្រទេសព័រទុហ្គាល់ដែល Cristiano Ronaldo បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងរបស់គាត់។ បន្ទាប់ពីមួយរដូវកាលនៅក្នុងក្រុមឈុតធំរបស់ Sporting CP គាត់ត្រូវបានទទួកការចាប់អារម្មណ៍ពីក្លឹបបិសាចក្រហម បន្ទាប់ពីមើលឃើញភាពលេចធ្លោររបស់ Ronaldo ក្នុងការប្រកួតមិត្តភាពមួយជាមួយគ្នារវាង Sporting CP និង Manchester United។
Cristiano Ronaldo បានចាកចេញទៅកាន់ទឹកដី Old Trafford របស់ក្លឹបបិសាចក្រហមក្នុងឆ្នាំ 2003។ អំឡុងនៅជាមួយបិសាចក្រហម Cristiano Ronaldo មានភាពលេចធ្លោរយ៉ាងខ្លាំង ហើយធ្វើឲ្យគាត់អាចផ្ទេរទៅកាន់ក្លឹបយក្សអេស្ប៉ាញ Real Madrid នៅឆ្នាំ 2009 ជាមួយនឹងតម្លៃផ្ទេរដ៏ច្រើននៅអំឡុងពេលនោះ។
ទោះបីជាយ៉ាងណាក៏ដោយ កាលវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ក្លឹបចាស់បិសាចក្រហម កាលពីចុងឆ្នាំ 2021 នេះមិនសូវជោគជ័យទេ ហើយក្លឹបបិសាចក្រហមក៏មិនមានកៅអីលេងពាន UCL និងបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ 7 នៅក្នុងលីគ។ ដូច្នេះគាត់ត្រូវបានមជ្ឈដ្ឋានជាច្រើនគិតថា គាត់នឹងចាកចេញនៅរដូវក្ដៅនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់