បាល់ទាត់អន្តរជាតិ
Juventus បដិសេធមិនទទួលយកការដោះដូរ Pulisic រឺ Werner ជាមួយ Matthijs de Ligt
ក្លឹបសេះបង្កង់ Juventus បានឆ្លើយតបទៅកាន់ក្លឹបតោខៀវ Chelsea ជុំវិញការដោះដូរកីឡាកររបស់ពួកគេ សម្រាប់ជាថ្នូរដូរយកខ្សែការពារ Matthijs de Ligt។
ក្លឹបតោខៀវ Chelsea បានដាក់សំណើរផ្តល់ជូនទឹកប្រាក់ 40 លានផោន បូករួមទាំង Christian Pulisic រឺ Timo Werner ដើម្បីជាផ្នែកមួយនៃកិច្ចព្រមព្រៀងសម្រាប់ចុះហត្ថលេខាលើ De Ligt ប៉ុន្តែក្លឹប Juventus បានបដិសេធភ្លាមៗ ដោយពួកគេនឹងទទួលយកតែសាច់ប្រាក់សុទ្ធតែប៉ុណ្ណោះ ពោលគឺមិនចង់មានដោះដូរថែមលុយថែមកាក់នោះឡើយ។
ដោយឡែក ស្ថិតក្នុងស្ថានភាពនេះ ខ្សែការពារកណ្តាល Matthijs de Ligt កំពុងស្ថិតក្នុងជម្រើសដ៏ចាំបាច់មួយសម្រាប់ក្លឹបតោខៀវ បន្ទាប់ពីពួកគេបានបាត់បង់ខ្សែការពារពីររូបដែលបានចាកចេញគឺ Andreas Christensen និង Antonio Rudiger។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ3 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo