បាល់ទាត់អន្តរជាតិ
Thiago Silva ហៅ Neymar ឲ្យផ្ទេរមកលេងជាមួយខ្លួននៅ Chelsea
ខ្សែការពារ Thiago Silva បានជម្រុញឲ្យមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួន Neymar Jr មកចូលរួមជាមួយគាត់នៅក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះ ខណៈដែលមានពាក្យចចាមអារ៉ាមជាច្រើនលើឡើងថា Paris Saint-Germain កំពុងចង់លក់ Neymar ចោលផងដែរ។
Neymar ត្រូវបានគេផ្សាភ្ជាប់នឹងការចាកចេញពី PSG ដើម្បីស្វែងរកទ្រនំថ្មីនៅរដូវក្តៅនេះ ខណៈដែលក្លឹបយក្សបារាំងហាក់ដូចជាខកចិត្តនឹងខ្សែប្រយុទ្ធរូបនេះ ដោយការចំណាយរបស់គេដ៏ច្រើនសន្ធឹកសន្ធាប់ តែអ្វីដែលទទួលបានទាបជាងការរំពឹងទុក។
កីឡាករវ័យ 30 ឆ្នាំ Neymar Jr ក៏ទទួលបានចំណាប់អារម្មណ៍ខ្លះៗពីក្លឹបតោខៀវ Chelsea ផងដែរ ហើយនៅទីនោះក៏មានមិត្តរួមសញ្ជាតិរបស់គាត់ Thiago Silva ទៀតផង។ Silva ក៏កំពុងមានបំណងឲ្យ Naymar ផ្ទេរពី PSG មកទឹកដីអង់គ្លេសដែរ។
Silva បាននិយាយថា “គាត់ត្រូវតែទៅ Chelsea។ ប្រសិនបើវាអាចកើតឡើងមែន នោះនឹងល្អបំផុត។… ប៉ុន្តែខ្ញុំសង្ឃឹមថា គ្រប់យ៉ាងនឹងទទួលបានផ្លែផ្កា”។
យ៉ាងណាមិញ ក្លឹបតោខៀវ Chelsea ធ្លាប់បានតាមចុះហត្ថលេខាលើ Neymar ម្ដងរួចមកហើយកាលពីឆ្នាំ 2010 នៅពេលដែលគាត់នៅ Santos របស់ប្រទេសប្រេស៊ីល ប៉ុន្តែកាលនោះ Naymar សម្រេចចិត្តផ្ទេរទៅ Barcelona។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់