បាល់ទាត់អន្តរជាតិ
Thiago Silva នឹងចាកចេញពីតោខៀវ Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ!!!
ខ្សែការពារដែលមានបទពិសោធន៍ដ៏ក្រាស់ក្រែល Thiago Silva របស់ក្លឹបតោខៀវ Chelsea បានបង្ហើបប្រាប់ពីការចាកចេញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះពីក្លឹបបច្ចុប្បន្នរបស់ខ្លួន។ កីឡាករសញ្ជាតិប្រេស៊ីលវ័យ 39 ឆ្នាំ បាននិយាយពីពេលវេលារយៈពេល 4 ឆ្នាំរបស់គាត់ជាមួយ Chelsea ថា មានអនុស្សាវរីយ៍ល្អៗជាច្រើន។
កុងត្រាបច្ចុប្បន្នរបស់ខ្សែការពារកណ្ដាល Thiago Silva ជាមួយតោខៀវនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024។ ទាំងកីឡាករ និងក្លឹប ហាក់មិនបានពិភាក្សាគ្នាក្នុងការបន្តកុងត្រាថ្មីអ្វីឡើយ ហើយកីឡាករបាល់ទាត់ដែលធ្លាប់មានភាពលេចធ្លោរខ្លាំងរូបនេះនឹងធ្វើដំណើរចាកចេញពីទឹកដី Premier League នាពេលប៉ុន្មានខែខាងមុខ។
គួររំលឹកផងដែរថា Silva បានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ 2020។ គាត់បានរួមរស់នៅក្នុងទ្រនំជាមួយ Chelsea អស់រយៈពេល 4 ឆ្នាំ។ ទន្ទឹមនឹងនេះដែរ កីឡាករវ័យ 39 ឆ្នាំរូបនេះ បានឈ្នះពានជាច្រើនជាមួយ Chelsea ដូចជា UEFA Champions League, UEFA Super Cup និង Club World Cup ផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត