បាល់ទាត់អន្តរជាតិ
Leicester City ត្រៀមចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ De Ketelaere
ក្លឹប Leicester City កំពុងមានភាគរយខ្ពស់ ជាមួយនឹងឱកាសក្នុងការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Charles De Ketelaere ពីក្លឹប Brugge នៅរដូវក្តៅនេះ ខណៈដែលក្លឹប Leeds United ក៏ចាប់អារម្មណ៍ខ្លាំងលើកីឡាកររូបនេះដែរ។
De Ketelaere បច្ចុប្បន្នមានវ័យ 21 ឆ្នាំ ជាកីឡាករវ័យក្មេងដែលកំពុងឡើងជើងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅរដូវកាលមុន គាត់រកបានគ្រាប់បាល់ 18 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 10 ដង។
របាយការណ៍ពីគេហទំព័រ 90min.com បានឲ្យដឹងថា ក្លឹបកញ្ជ្រោងខៀវ Leicester City បានតាមដានខ្សែបម្រើប្រយុទ្ធរូបនេះជាច្រើនខែមកហើយ។ ពួកគេមិនមែនជាក្លឹបតែមួយ ដែលចាប់អារម្មណ៍ Charles De Ketelaere នោះទេ សូម្បីតែក្លឹបម្ចាស់ជើងឯកនៅអ៊ីតាលី AC Milan ក៏ចង់បានគាត់ផងដែរ។
ដោយឡែកប្រភពច្បាស់ការណ៍មួយបានបញ្ជាក់ថា ក្លឹប Brugge បានត្រៀមខ្លួនរួចជាស្រេចក្នុងការទាមទារតម្លៃផ្ទេរ 40 លានអឺរ៉ូសម្រាប់ក្លឹបណាដែលចង់បាន De Ketelaere។ យ៉ាងណា Leicester City ទំនងជានឹងសាកល្បងដាក់សំណើរដំបូងជិត 30 លានអឺរ៉ូសិន ហើយទើបសម្របសម្រួលគ្នាតាមក្រោយជាមួយក្លឹប Brugge។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!