បាល់ទាត់អន្តរជាតិ
Tottenham Hotspur ត្រៀមនាំយកខ្សែការពារស្ដាំរបស់ក្លឹប Middlesbrough
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានឈានដល់ការចរចាជិតបានសម្រេចហើយជាមួយនឹងក្លឹប Middlesbrough សម្រាប់កិច្ចព្រមព្រៀងផ្ទេរខ្សែការពារស្ដាំ Djed Spence ហើយគ្រប់យ៉ាងនឹងអាចបញ្ចប់ នៅមុនការប្រកួតបើករដូវកាលចាប់ផ្តើម។
ក្លឹបមាន់ខ្នាយមាស បានជាប់គាំងក្នុងការស្វែងរកខ្សែការពារស្លាបអស់រយៈពេលជាច្រើនខែមកហើយ។ ពួកគេចង់បានខ្សែការពារម្នាក់ដែលមានគុណភាពលេងបានល្អ បូករួមទាំងល្បឿននៃការឡើងចុះបានប្រសើរផងដែរ។
ដូច្នេះហើយ Djed Spence គឺជាកីឡាករម្នាក់ដ៏សាកសមបំផុត។ កីឡាកររូបនេះ បានចំណាយពេលពេញមួយរដូវកាលឆ្នាំ 2021/22 ដោយខ្ចីជើងទៅ Nottingham Forest ហើយបានដើរតួយ៉ាងសំខាន់ ក្នុងការជួយក្រុមរបស់ពួកគេឲ្យមានឱកាសលេងក្របខ័ណ្ឌ Championship វគ្គ Play-off និងត្រូវប្រូម៉ូតឡើងមកលេងនៅ Premier League វិញ នៅរដូវកាលនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់