បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Joan Laporta បញ្ជាក់ថា Raphinha ពិតជាចង់មក Barcelona មែន!!!
នៅរដូវក្តៅនេះ ពោរពេញទៅដោយពាក្យចចាមអារ៉ាមជាច្រើនពាក់ព័ន្ធខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Raphinha ដែលចង់ផ្ទេរមក Barcelona ហើយនៅពេលនេះប្រធានក្លឹប Barcelona លោក Joan Laporta បានទម្លាយផងដែរថាពាក្យចចាមអារ៉ាមដែលគេលើកឡើងនោះជារឿងពិត។
កាលពីពេលថ្មីៗនេះ Laporta បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានពេញ 15 នាទីដោយបញ្ជាក់ថា Franck Kessie និង Andreas Christensen កំពុងចុះហត្ថលេខាជាមួយក្លឹបរបស់លោក។
ប្រធានបទដ៏ធំមួយផ្សេងទៀត គឺការផ្ទេរខ្សែប្រយុទ្ធ Raphinha។ Joan Laporta បាននិយាយថា៖ “យើងបាននិយាយជាមួយ Leeds រួចហើយ។ ខ្ញុំមិនគិតថា វានឹងធ្វើឲ្យពួកគេអាក់អន់ចិត្តទេ ព្រោះយើងក៏បាននិយាយដោយផ្ទាល់ជាមួយ Raphinha ដែរ ហើយយើងកំពុងតែទាក់ទងគ្នាយ៉ាងជិតដិត ប៉ុន្តែក៏មានក្លឹបផ្សេងទៀតដែលចង់បាន Raphinha ដែរ ហើយបានដាក់សំណើរបស់ពួកគេទៅ Leeds”។ គាត់បានបន្ថែមថា៖ “យើងដឹងថា Raphinha ចង់មក Barcelona”។
តាមរយៈការបកស្រាយទាំងអស់នេះ យើងអាចយល់បានថា ក្លឹប Barcelona បានបញ្ចុះបញ្ចូល និងព្រមព្រៀងគ្រប់យ៉ាងជាមួយ Raphinha រួចហើយ ប៉ុន្តែតម្លៃផ្ទេរដែល Leeds United ចង់បាន គឺជាឧបសគ្គមួយ ហើយក៏ជាមូលហេតុដែល Barcelona អាចនឹងបាត់បង់ឱកាសសម្រាប់ការនាំយកកីឡាករសញ្ជាតិប្រេស៊ីលមកកាន់ទឹកដី Camp Nou ផងដែរ។
ប្រភព: Onefootball
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Jeremie Frimpong មានភាគរយខ្ពស់ ក្នុងការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្ដៅនេះ!!!