បាល់ទាត់អន្តរជាតិ
Ajax នៅតែបដិសេធមិនលក់ Lisandro Martinez ទៅឲ្យបិសាចក្រហម ដោយចង់បានតម្លៃផ្ទេរច្រើនជាង 50 លានអឺរ៉ូ
ក្លឹបបិសាចក្រហម Manchester United នៅតែមិនទាន់មានកិច្ចព្រមព្រៀងពេញលេញណាមួយជាមួយក្លឹប AFC Ajax នៅឡើយទេ សម្រាប់ការផ្ទេរខ្សែការពារ Lisandro Martinez ខណៈដែលការដេញថ្លៃថ្មីៗចុងក្រោយនេះ ឡើងរហូតដល់ 50 លានអឺរ៉ូក៏ដោយ។
ដោយឡែកសម្រាប់ខ្សែការពារសញ្ជាតិអាហ្សង់ទីន Lisandro Martinez ផ្ទាល់ គឺគាត់ពិតជាចង់ចាកចេញពី Ajax ដើម្បីចូលរួមជាមួយអតីតគ្រូបង្វឹករបស់ខ្លួន Erik ten Hag នៅក្លឹបបិសាចក្រហម Manchester United។
ក្លឹបម្ចាស់ជើងឯកនៅប្រទេសហូឡង់ AFC Ajax នៅតែទទូចថា តម្លៃ 50 លានអឺរ៉ូ មិនទាន់គ្រប់គ្រាន់នៅឡើយទេ សម្រាប់ការផ្ទេរខ្សែការពារឆ្នើម Lisandro Martinez របស់ពួកគេ។ យ៉ាងណាក្លឹបបិសាចក្រហម Manchester United ធ្លាប់បានដេញថ្លៃប៉ុន្មានដងរួចមកហើយ តាំងពីការដេញថ្លៃដំបូង 43 លានអឺរ៉ូ ហើយឡើងដល់ 45 លានអឺរ៉ូ និងចុងក្រោយឈានដល់ 50 លានអឺរ៉ូ។
យោងតាមរបាយការណ៍ច្បាស់ការណ៍មួយបានឲ្យដឹងថា Ajax មិនប្រញាប់លក់ខ្សែការពារវ័យ 24 ឆ្នាំរូបនេះទេ ដោយនៅតែចង់បន្តអូសបន្លាយរហូតដល់ក្លឹបបិសាចក្រហមហ៊ានឡើងថ្លៃរហូតដល់ 70 លានអឺរ៉ូ។
ប្រសិនបើ Ajax អាចលក់ខ្សែការពារ Lisandro Martinez បានដល់តម្លៃ 70 លានអឺរ៉ូមែននោះ ពួកគេនឹងទទួលបានប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់បំផុត នៅលើការផ្ទេរនេះ ព្រោះនៅពេលដែលគេចុះហត្ថលេខានាំយកខ្សែការពាររូបនេះពីក្លឹបនៅក្នុងប្រទេសអាហ្សង់ទីន Defensa ពួកគេចំណាយប្រាក់ត្រឹមតែ 7 លានអឺរ៉ូតែប៉ុណ្ណោះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!