បាល់ទាត់អន្តរជាតិ
តើអ្នកដឹងទេ ហេតុអ្វីបានជាប្រជាជនប្រេស៊ីលចូលចិត្តបាល់ទាត់? ហើយអ្វីទៅជាសាំបាប្រេស៊ីល?
ជាដំបូងឡើយ យើងសូមនិយាយទុកជាមុនថា មិនមែនប្រជាជនប្រេស៊ីលទាំងអស់ សុទ្ធតែចូលចិត្តបាល់ទាត់នោះទេ ប៉ុន្តែអ្វីដែលយើងនឹងនិយាយពេលនេះ គឺជាចំណូលចិត្តទូទៅភាគច្រើននៅក្នុងប្រទេសប្រេស៊ីល និងចំណូលចិត្តនៃប្រជាជនរបស់ពួកគេ។
ប្រជាជនប្រេស៊ីល ចូលចិត្តរបស់បីយ៉ាងសំខាន់ៗគឺ៖ បាល់ទាត់, ស្រាបៀរ និងពិធីបុណ្យដ៏សប្បាយរីករាយដែលត្រូវបានគេឲ្យឈ្មោះថា Carnival (នេះបើយោងតាមការស្រាវជ្រាវនៅឆ្នាំ 2012)។
ទោះបីជាបាល់ទាត់មិនមែនកកើតដំបូងនៅក្នុងប្រទេសប្រេស៊ីលក៏ដោយ ប៉ុន្តែវាជាកីឡាដ៏ពេញនិយមបំផុតនៅក្នុងប្រទេសនេះ ហើយប្រជាជននៃប្រទេសប្រេស៊ីលតែងតែហៅខ្លួនឯងថា ជា “ប្រទេសនៃបាល់ទាត់”។
ប្រេស៊ីល គឺជាប្រទេសដែលធ្វើឲ្យព្រឹត្តិការណ៍ World Cup មានភាពលេចធ្លោរ និងអស្ចារ្យបំផុត។ ពួកគេក៏ជាប្រទេសតែមួយគត់ដែលធ្លាប់បានឈ្នះពាន World Cup ប្រាំដង ដែលច្រើនជាងប្រទេសណាៗទាំងអស់នៅក្នុងពិភពលោកនេះ។ ក្រៅពីនេះ Pele ដែលជាវីរបុរសបាល់ទាត់របស់ពួកគេ ត្រូវបានមនុស្សភាគច្រើនចាត់ទុកថា ជាកីឡាករបាល់ទាត់ដ៏ល្អបំផុតគ្មានអ្នកដូច ដោយគាត់ធ្លាប់ឈ្នះពាន World Cup រហូតដល់ទៅ 3 ដង។ កំណត់ត្រានេះ ប្រហែលជារាប់សិបឆ្នាំទៅមុខទៀត ក៏ប្រហែលជាមិនទាន់មានកីឡាករណាបំបែកបានដែរ។
អ្វីទៅជាសាំបា? សាំបា គឺជាប្រភេទតន្ត្រីដែលមានដើមកំណើតនៅក្នុងសហគមន៍ Afro-Brazilian នៃទីក្រុង Rio de Janeiro នៅដើមសតវត្សទី 20 ហើយសេចក្តីស្រឡាញ់ដែលប្រជាជនប្រេស៊ីលមានចំពោះសាំបា គឺធំធេងណាស់។
សាំបាជាការរាំ ដែលវានាំមកនូវភាពរីករាយនៅពេលអ្នកសម្រាក និងជួយអបអរពេលវេលាដ៏អស្ចារ្យ ហើយជួយឲ្យអ្នកគេចចេញពីភាពសោកសៅផងដែរ។ ការរាំសាំបានេះ មានសារៈសំខាន់ណាស់ ដែលពួកគេត្រូវយកវាមកបង្ហាញនៅក្នុងពិធីបុណ្យ Carnaval។ លើសពីនេះទៀត ការអបអរសាទរចំពោះក្រុមបាល់ទាត់នៅតាមសាលា ក៏មានការរាំរបាំសាំបាដែរ។
សម្រាប់ស្រាបៀរ ក៏ជាចំណូលចិត្តមួយរបស់ប្រជាជនប្រេស៊ីលដែរ។ ពួកគេនិយាយថា ស្រាបៀរត្រជាក់ៗមួយកែវ ជារបស់ដែលនាំមនុស្សមកជួបជុំគ្នា ប៉ុន្តែមិនមែនជាការសេពគ្រឿងស្រវឹង ដើម្បីបន្ធូរអារម្មណ៍តានតឹងនោះទេ។ ការផឹកស្រាបៀរជាមធ្យោបាយភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ចូលក្នុងសង្គម និងបង្កើតមិត្តភ័ក្តិ។
ប្រភព: Caminhoslanguages
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់