បាល់ទាត់អន្តរជាតិ
Timo Werner យល់ព្រមកាត់ប្រាក់ខែ 50 ភាគរយ ដើម្បីបានត្រឡប់ទៅ RB Leipzig វិញ
ខ្សែប្រយុទ្ធ Timo Werner របស់ក្លឹបតោខៀវ Chelsea បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួល 50 ភាគរយ ដើម្បីមានឱកាសត្រឡប់ទៅ RB Leipzig ដែលជាក្លឹបចាស់របស់ខ្លួនវិញ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអាឡឺម៉ង់បានរាយការណ៍។
ដោយឡែក កីឡាករវ័យ 26 ឆ្នាំរូបនេះបានព្យាយាមបង្កើនសមត្ថភាពយ៉ាងខ្លាំង នៅក្លឹបតោខៀវ Chelsea ប៉ុន្តែចាប់តាំងពីការផ្ទេរទៅ Stamford Bridge ក្នុងឆ្នាំ 2020 មក គាត់មានទម្រង់លេងធ្លាក់ចុះខុសពីកាលនៅជាមួយក្លឹបចាស់។
Werner បានស៊ុតបញ្ចូលទីបាន 23 គ្រាប់ ក្នុងការបង្ហាញខ្លួន 89 លើកសម្រាប់ក្លឹប Chelsea និងបានបង្ហាញខ្លួនជាកីឡាករជម្រើស 11 នាក់ដំបូងត្រឹមតែ 15 ប្រកួត ប៉ុណ្ណោះនៅក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីរដូវកាលមុន។
យោងតាម Bild បានឲ្យដឹងថា ពេលនេះក្លឹប RB Leipzig កំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងជាមួយ Chelsea ហើយកំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាលើ Werner ក្នុងកិច្ចព្រមព្រៀងខ្ចីជើងមួយរដូវកាលដំបូង ជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់កុងត្រា។
របាយការណ៍ដដែលនោះក៏បានអះអាងថា Werner ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីត្រឡប់ទៅ RB Leipzig វិញ ហើយនឹងទទួលយកការកាត់បន្ថយប្រាក់ខែ 50 ភាគរយផងដែរ ខណៈដែលក្នុងកុងត្រាបច្ចុប្បន្នរបស់ Werner មានប្រាក់ពលកម្ម 275,000 ផោនក្នុងមួយសប្តាហ៍។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង