បាល់ទាត់អន្តរជាតិ
Anthony Martial នឹងអវត្តមាននៃការប្រកួតបើកឆាកជាមួយ Brighton
ខ្សែប្រយុទ្ធ Anthony Martial ត្រូវបានគេគិតថា នឹងអវត្តមានក្នុងការប្រកួតបើកឆាក Premier League រដូវកាលថ្មីនេះ របស់ក្លឹបបិសាចក្រហម Manchester United ដែលត្រូវប៉ះនឹង Brighton នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ព្រោះកំពុងមានរបួស។
កីឡាករវ័យ 26 ឆ្នាំ Anthony Martial កំពុងបង្ហាញទម្រង់លេងលេចធ្លោរបន្ទាប់ពីការត្រឡប់មកពីខ្ចីជើងនៅ Sevilla វិញ និងបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតមុនបើករដូវកាល។ Anthony Martial ដើរតួជាខ្សែប្រយុទ្ធកណ្តាល ដែលគ្រូបង្វឹកកំពុងមានទំនុកចិត្ត។
ទោះជាយ៉ាងណាក៏ដោយ គាត់នឹងខកខានការប្រកួតចាប់ផ្ដើមរដូវកាលថ្មីនេះ ដោយកាសែត The Athletic បានរាយការណ៍ថា គាត់បានរងរបួសសរសៃពួរ។
ក្លឹបបិសាចក្រហម Manchester United ដែលកំពុងខ្វះខាតខ្សែប្រយុទ្ធកណ្ដាល កំពុងសង្ឃឹមថា បញ្ហារបួសរបស់ Martial នឹងមិនធ្ងន់ធ្ងរ ហើយអាចនឹងជាសះស្បើយនៅមុនការប្រកួតជាមួយ Brentford។ បន្ទាប់ពីនោះមក ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមគីឡូធ្ងន់ Liverpool។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip