បាល់ទាត់អន្តរជាតិ
ប្រកួតស្អែកនេះ Harry Maguire និងចាប់ដៃគូគ្នាជាមួយ Martinez ខណៈដែល Raphael Varane អង្គុយនៅកៅអីបម្រុង
លោក Erik ten Hag បានបញ្ជាក់ថា គាត់នឹងជ្រើសរើសដៃគូលេងតំបន់ការពារកណ្ដាល Harry Maguire ជាមួយនិង Lisandro Martinez សម្រាប់ការប្រកួតបើកឆាក Premier League របស់ក្លឹបបិសាចក្រហម Manchester United ទល់នឹង Brighton នៅថ្ងៃស្អែកនេះ។
ដោយឡែកការដឹកនាំរបស់ Erik ten Hag នៅអង់គ្លេស បានចាប់ផ្តើមហើយ ខណៈដែលគាត់ទើបនឹងបាននាំយកកីឡាករចំណូលថ្មីមួយចំនួនផងដែរដូចជា Martinez, Christian Eriksen និង Tyrell Malacia។
ខ្សែការពារ Lisandro Martinez គឺជាកីឡាករដែលមានតម្លៃថ្លៃជាងគេ ក្នុងចំណោមអ្នកទាំងបីដែលក្លឹបបិសាចក្រហមបានទិញមក គឺមានតម្លៃរហូតដល់ 56.7 លានផោន ប៉ុន្តែកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមានទេពកោសល្យអាចលេងបានច្រើនតំណែងទាំងបម្រើការពារ, ការពារស្លាប និងការពារកណ្ដាល។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពី AS បានឲ្យដឹងថា Erik ten Hag នឹងជ្រើសរើសជម្រើសដំបូងឲ្យ Lisandro Martinez និងប្រធានក្រុម Harry Maguire លេងជាមួយគ្នា សម្រាប់ការប្រកួតជាមួយ Brighton ហើយឲ្យ Raphael Varane អង្គុយនៅកៅអីបម្រុងចាំប្ដូរចូលវិញ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa