បាល់ទាត់អន្តរជាតិ
Leandro Paredes ត្រៀមផ្ទេរទៅចូលរួមជាមួយក្លឹបសេះបង្កង់ Juventus
ខ្សែបម្រើ Leandro Paredes របស់ក្លឹប Paris Saint-Germain ហាក់ដូចជាកំពុងមានភាគរយខ្ពស់ ក្នុងការផ្ទេរទៅចូលរួមជាមួយក្លឹបសេះបង្កង់ Juventus នៅរដូវក្តៅនេះ។
ដោយសារតែរបួសនាពេលថ្មីៗរបស់ខ្សែបម្រើ Paul Pogba ដែលខកខានការប្រកួតប្រហែល 6 សប្តាហ៍ ហើយនាពេលឆាប់ៗខាងមុខនេះ Adrien Rabiot ក៏នឹងចាកចេញទៅក្លឹបផ្សេងផងដែរ។ វិបត្តិ និងការខ្វះខាតខ្សែបម្រើម្នាក់របស់ក្លឹបសេះបង្កង់ Juventus ពិតជានឹងកើតឡើង។
ខ្សែបម្រើ Leandro Paredes គឺជាបេក្ខភាពមួយដែលស្ថិតនៅក្នុងបញ្ជីគោលដៅនៃការចង់បានរបស់ Juventus (នេះបើតាមរបាយការណ៍ពីគេហទំព័រ 90min.com) ប៉ុន្តែការពិភាក្សាផ្ទេរដូចជាកំពុងជាប់គាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារការចរចាលក្ខខណ្ឌផ្ទាល់ខ្លួនមិនត្រូវរូវគ្នា។
ទោះជាយ៉ាងណាក៏ដោយ គេជឿជាក់ថា Paredes នឹងព្រមផ្ទេរទៅកាន់ទឹកដីអ៊ីតាលី ហើយនៅទីនោះគាត់អាចជួបនឹងអតីតមិត្តរួមក្រុម និងមិត្តរួមសញ្ជាតិរបស់ខ្លួន Angel Di Maria ផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់