បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Marseille បញ្ជាក់ពីការចុះហត្ថលេខាលើ Alexis Sanchez
ក្រោយពីការសង្ស័យអស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក នៅថ្ងៃនេះក្លឹបយក្សនៅបារាំង Olympique Marseille បានបញ្ជាក់ពីការចុះហត្ថលេខាដោយគ្មានតម្លៃខ្លួទៅលើខ្សែប្រយុទ្ធ Alexis Sanchez។
កីឡាករសញ្ជាតិអ៊ីតាលី Alexis Sanchez បានចាកចេញពីអតីតក្លឹបចាស់ Inter Milan បន្ទាប់ពីក្លឹបយក្សនៅអ៊ីតាលីមួយនេះបានលុបចោលកុងត្រារបស់គាត់មុនកំណត់។
Marseille បានចាប់ផ្ដើមដំណើរការផ្ទេរយ៉ាងឆាប់រហ័ស ដើម្បីចុះហត្ថលេខាលើ Sanchez បន្ទាប់ពីដឹងថា គាត់នឹងចាកចេញពី Inter Milan។ Alexis Sanchez នឹងត្រូវពិនិត្យសុខភាពជាមួយក្លឹបថ្មីនាពេលឆាប់ៗខាងមុខនេះ។
Alexis Sanchez ដែលបច្ចុប្បន្នមានវ័យ 33 ឆ្នាំ គឺជាកីឡាករដែលធ្លាប់លេងនៅក្លឹបធំៗជាច្រើន និងធ្លាប់លេងនៅលីគកំពូលទាំង 5 មានដូចជា អេស្ប៉ាញ, អង់គ្លេស, អ៊ីតាលី និងពេលនេះនៅបារាំង លើកលែងតែលីគអាឡឺម៉ង់ Bundesliga ប៉ុណ្ណោះដែលគាត់មិនធ្លាប់ទៅចូលរួមជាមួយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ2 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS