បាល់ទាត់អន្តរជាតិ
កីឡាករវ័យក្មេង 10 រូបដែលមានក្នុងបញ្ជីឈ្មោះប្រជែងពានរង្វាន់ Kopa Trophy ឆ្នាំនេះ!!!
ថ្មីៗនេះ France Football បានបញ្ចេញបញ្ជីឈ្មោះកីឡាករ 10 រូបសម្រាប់ការប្រជែងពានរង្វាន់ Kopa Trophy 2022 ដែលរួមមានដូចជា Bukayo Saka, Jude Bellingham, Gavi និង Eduardo Camavinga ជាដើម។
ពានរង្វាន់ Kopa Trophy ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ដែលវាជាផ្នែកមួយនៃកម្មវិធីប្រជែងពានរង្វាន់ Ballon d’Or ហើយជាពានសម្រាប់ផ្ដល់ឲ្យកីឡាករល្អបំផុត ដែលមានអាយុក្រោម 21 ឆ្នាំ។
ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹប PSG គឺជាអ្នកឈ្នះពានរង្វាន់ Kopa Trophy នេះដំបូងគេ ហើយអ្នកបន្ទាប់គឺខ្សែការពារ Matthijs de Ligt។ អ្នកឈ្នះចុងក្រោយគេសម្រាប់ពាននេះ ជាខ្សែបម្រើ Pedri របស់ Barcelona ដែលឈ្នះនៅឆ្នាំ 2021។ Kopa Trophy មិនបានធ្វើឡើងមួយឆ្នាំ (2020) ដោយសារជម្ងឺរាតត្បាត Covid-19។
កីឡាករ 10 នាក់ដែលមានក្នុងបញ្ជីប្រជែងពាន Kopa Trophy ឆ្នាំនេះមាន៖
Karim Adeyemi (អាយុ 20) Borussia Dortmund
Jude Bellingham (អាយុ 19) Borussia Dortmund
Eduardo Camavinga (អាយុ 19) Real Madrid
Gavi (អាយុ 18) Barcelona
Ryan Gravenberch (អាយុ 20) Bayern Munich
Nuno Mendes (អាយុ 20) Paris Saint-Germain
Jamal Musiala (អាយុ 19) Bayern Munich
Josko Gvardiol (អាយុ 20) RB Leipzig
Bukayo Saka (អាយុ 20) Arsenal
Florian Wirtz (អាយុ 19) Bayer Leverkusen
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!