បាល់ទាត់អន្តរជាតិ
Gavi ឈ្នះពានកីឡាករវ័យក្មេងល្អបំផុត Kopa Trophy ប្រចាំឆ្នាំ 2022
ខ្សែបម្រើ Gavi របស់ក្លឹបអ្នកមានបុណ្យ Barcelona បានឈ្នះពានរង្វាន់កីឡាករល្អបំផុតអាយុក្រោម 21 ឆ្នាំ Kopa Trophy សម្រាប់រដូវកាលឆ្នាំ 2021/2022។ កីឡាករវ័យ 18 ឆ្នាំរូបនេះ បានបង្ហាញនូវទម្រង់លេងដ៏លេចធ្លោរ និងតែងតែជាកីឡាករសំខាន់មិនអាចខ្វះបានរបស់ក្លឹបយក្សកាតាឡាន់ Barcelona។
Pablo Gavi បានបង្ហាញខ្លួន 47 ប្រកួត ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្រុមឈុតធំ។ ខ្សែបម្រើវ័យក្មេងរូបនេះ កាន់តែក្លាយជាតួអង្គសំខាន់ថែមទៀត បន្ទាប់ពីការតែងតាំងលោក Xavi Hernandez ជាគ្រូបង្វឹកថ្មី។ ជាមួយគ្នានេះដែរ Gavi ក៏ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិ ដោយបានបង្ហាញខ្លួនជាលើកដំបូងឲ្យប្រទេសអេស្ប៉ាញក្នុងខែតុលា ឆ្នាំ 2021 និងលេងបាន 12 ប្រកួតរួចមកហើយ។
ដោយឡែកអតីតអ្នកឈ្នះពានរង្វាន់នេះកាលពីឆ្នាំមុន (2021) គឺ Pedri ដែលជាមិត្តរួមក្រុមរបស់ Gavi ផងដែរ។ យ៉ាងណាខ្សែបម្រើ Pedri មិនទាន់លើសអាយុសម្រាប់ការប្រជែងពាននេះឡើយ ប៉ុន្តែគាត់មិនត្រូវបានតែងតាំងនៅឆ្នាំនេះទេ បន្ទាប់ពីចំណាយពេលវេលាជាច្រើនជាមួយនឹងរបួសកាលពីរដូវកាល 2021/2022។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa