បាល់ទាត់អន្តរជាតិ
បិសាចក្រហមចាញ់ Brentford 4-0 ខណៈដែលប្រកួតបន្ទាប់ត្រូវប៉ះហង្សក្រហម Liverpool
ការចាប់ផ្តើមដ៏បរាជ័យនៅរដូវកាលនេះរបស់ក្លឹបបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់គ្រូថ្មីលោក Erik ten Hag កំពុងធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំង ដោយពួកគេបានបន្តជាមួយនឹងការចាញ់ 4-0 ជាមួយក្លឹប Brentford កាលពីម្សិលមិញនេះ។
កាលពីប្រកួតមុនក្នុងក្របខណ្ឌ Premier League ក្លឹបបិសាចក្រហម Manchester United បានចាញ់នៅក្នុងដីរបស់ខ្លួនជាមួយ Brighton ក្នុងលទ្ធផល 2 ទល់នឹង 1 ខណៈដែលពេលនេះពួកគេបានធ្លាក់ទៅឈរនៅបាតតារាងបណ្ដោះអាសន្ន ដោយរកមិនទាន់បានសូម្បីតែ 1 ពិន្ទុ។
គ្រាប់បាល់ទាំង 4 គ្រាប់របស់ក្លឹប Brentford គឺជាការស៊ុតបញ្ចូលទីរបស់ Josh Dasilva នៅនាទីទី 10, Mathias Jensen នៅនាទីទី 18, Ben Mee នៅនាទីទី 30 និង Bryan Mbeumo នៅនាទីទី 35។
យ៉ាងណាមិញ នៅប្រកួតបន្ទាប់ក្នុងក្របខណ្ឌ Premier League របស់ក្លឹបបិសាចក្រហម Manchester United នឹងត្រូវប៉ះជាមួយក្រុមជើងខ្លាំង Liverpool នៅថ្ងៃទី 23 ខែនេះ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ដោយ៖ X-SPORT
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)