បាល់ទាត់អន្តរជាតិ
Van Dijk និយាយថា Darwin Nunez ត្រូវតែរៀនសូត្របន្ថែមទៀតលើការគ្រប់គ្រងអារម្មណ៍ខ្លួនឯង
ខ្សែការពារឆ្នើម Virgil van Dijk របស់ក្លឹបហង្សក្រហម Liverpool បានសារភាពថា កីឡាករចំណូលថ្មីរបស់ពួកគេគឺ Darwin Nunez ត្រូវការរៀនសូត្រពីរបៀបគ្រប់គ្រងខ្លួនឯង។ ការលើកឡើងបែបនេះ បន្ទាប់ពី Nunez ត្រូវបានបណ្តេញចេញពីការប្រកួតដោយទទួលបានកាតក្រហម អំឡុងពេលប្រកួតស្មើជាមួយ Crystal Palace កាលពីថ្ងៃចន្ទកន្លងទៅ។
Darwin Nunez បានក្លាយជាកីឡាករផ្ទេរដ៏មានសក្កានុពលរបស់ Liverpool បន្ទាប់ពីបានស៊ុតបញ្ចូលទីពេលប្រកួតជាមួយ Manchester City និងបានឈ្នះពាន Community Shield។ ក្រៅពីនោះ Darwin Nunez ក៏ក្លាយជាកីឡាករដែលទទួលបានកាតក្រហមដ៏លឿនផងដែរ ដោយគាត់ទើបតែលេងនៅ Premier League បានពីរប្រកួតប៉ុណ្ណោះ ហើយក៏ទទួលបានការពិន័យ។
Darwin Nunez ត្រូវបានអាជ្ញាកណ្ដាលសម្រេចចិត្តផ្ដល់កាតក្រហមភ្លាមៗ បន្ទាប់ពីដឹងថា គាត់បានយកក្បាលទៅបុកនឹងមុខរបស់ Joachim Andersen ដែលជាការប្រព្រឹត្តហឹង្សាដោយចេតនា ហើយត្រូវទទួលពិន័យមិនឲ្យចូលលេងចំនួនបីប្រកួតបន្ទាប់។
យ៉ាងណាមិញគ្រូបង្វឹករបស់ហង្សក្រហម Liverpool លោក Jurgen Klopp មិនមានការបដិសេធចំពោះអាជ្ញាកណ្ដាលសម្រាប់ការសម្រេចចិត្តលើរឿងនេះទេ ហើយថែមទាំងបាននិយាយផងដែរថា គាត់នឹងនិយាយដោយផ្ទាល់ដើម្បីណែនាំដល់ Nunez ឲ្យមានការជៀសវាងអាកប្បកិរិយាមិនល្អបែបនោះទៅថ្ងៃក្រោយ។
ដូចគ្នានេះដែរ មិត្តរួមក្រុម Virgil van Dijk ក៏បាននិយាយផងដែរថា៖ “គាត់ (Nunez) ត្រូវតែគ្រប់គ្រងខ្លួនឯង។ ខ្ញុំគិតថាវាជារឿងដាច់ដោយឡែក គាត់ត្រូវគ្រប់គ្រងខ្លួនឯង គាត់ត្រូវតែដឹងថារឿងទាំងនេះតែងតែអាចកើតឡើង ជាពិសេសនៅ Premier League។ វានឹងក្លាយជាមេរៀននៃការរៀនសូត្រសម្រាប់គាត់ ហើយសង្ឃឹមថា វានឹងមិនកើតឡើងទៀតទេ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!