បាល់ទាត់អន្តរជាតិ
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
កាពីតែនក្រុមរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Virgil van Dijk បាននិយាយថា លោក Arne Slot នឹងក្លាយជាបេក្ខភាពដែលសាកសមបំផុតក្នុងការជំនួសលោក Jurgen Klopp ដែលជាគ្រូបង្វឹកថ្មីរបស់ Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ សម្រាប់លោក Jurgen Klopp នឹងចុះចេញពីតំណែងជាគ្រូបង្វឹករបស់ហង្សក្រហមនៅរដូវក្តៅនេះហើយ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ Arne Slot បានលេចចេញជាបេក្ខភាពដែលមានភាគរយខ្ពស់ ក្នុងការឈានជើងចូលតួនាទីជាគ្រូបង្វឹកថ្មីនៅមុនរដូវកាលក្រោយចាប់ផ្ដើម។
គ្រូបង្វឹកវ័យ 45 ឆ្នាំ Arne Slot បច្ចុប្បន្នកំពុងនៅជាប់កុងត្រាដឹកនាំក្លឹប Feyenoord ហើយឥឡូវនេះ Liverpool ត្រូវបានគេជឿថា កំពុងពិភាក្សាដោយផ្ទាល់ជាមួយក្លឹបហូឡង់មួយនេះ ជុំវិញការចំណាយប្រហែល 9 លានផោន ដើម្បីផ្ដាច់កុងត្រានាំយក Arne Slot ទៅទឹកដី Anfield។
ទន្ទឹមនឹងនេះដែរ Virgil van Dijk បាននិយាយអំពីគ្រូបង្វឹកលោក Arne Slot ដែលអាចនឹងក្លាយជាគ្រូថ្មីរបស់ខ្លួនថា៖ “ខ្ញុំពិបាកឆ្លើយណាស់ ប៉ុន្តែខ្ញុំគិតថា Arne Slot ប្រហែលជាគ្រូបង្វឹកសញ្ជាតិហូឡង់ដ៏ល្អម្នាក់នៅពេលនេះ។ ខ្ញុំគិតថារបៀបនៃការលេង និងទស្សនៈវិស័យដែលគាត់មាន អាចក្លាយជាគ្រូបង្វឹករបស់ Liverpool បាន”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ1 day ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ