បាល់ទាត់អន្តរជាតិ
Lewandowski ស៊ុតគ្រាប់ដំបូងរបស់ខ្លួននៅ La Liga ក្នុងជ័យជំនះ 4-1 ទៅលើ Real Sociedad (មានវីដេអូ)
តារាឆ្នើម និងជាម៉ាស៊ីនរកគ្រាប់បាល់ Robert Lewandowski បានស៊ុតបញ្ចូលទីពីរគ្រាប់ កាលពីរំលងអាធ្រាតយប់មិញនេះ ដែលវាជាគ្រាប់បាល់ដំបូងក្នុងការប្រកួតប្រជែងរបស់គាត់នៅ La Liga ហើយវាក៏ចំថ្ងៃខួបកំណើតឈានចូលដល់វ័យ 34 របស់គាត់ផងដែរ។
ក្លឹបអ្នកមានបុណ្យ Barcelona បានដណ្ដើមយកបីពិន្ទុពីក្រុមម្ចាស់ផ្ទះ Real Sociedad ជាមួយនឹងលទ្ធផល 4-1។ គ្រាប់បាល់ទាំង 4 គ្រាប់របស់ Barcelona គឺជាការស៊ុតបញ្ចូលទីពី Robert Lewandowski នៅនាទីទី 1 និងនាទីទី 68, Ousmane Dembele នៅនាទីទី 66, Ansu Fati នៅនាទីទី 79។
ជាមួយគ្នានេះដែរ គ្រាប់បាល់ទីមួយរបស់ Robert Lewandowski គឺជាកំណត់ត្រាដ៏អស្ចារ្យមួយ ដោយគាត់បានស៊ុតបញ្ចូលទីបន្ទាប់ពីការប្រកួតបានចាប់ផ្ដើមត្រឹមតែរយៈពេល 47 វិនាទីប៉ុណ្ណោះ ដោយកើតឡើងពីការកាត់បាល់ដ៏ល្អរបស់ខ្សែការពារឆ្វេង Alejandro Balde។
ទស្សនាវីដេអូហាយឡាយការប្រកួត
ប្រភព: Dailymail UK
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!