Connect with us

បាល់ទាត់អន្តរជាតិ

Casemiro មិន​ទាន់​អាច​​បង្ហាញ​ខ្លួន ពេល​ប៉ះ Liverpool នៅ​រាត្រី​​នេះ​ទេ​!!!

Published

on

កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​ខ្សែ​បម្រើ Casemiro កំពុង​ជួប​បញ្ហា​ទិដ្ឋាការ (Visa) ហើយ​នឹង​មិន​អាច​មក​ទាន់​ពេល ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​សម្រាប់​ការ​ប្រកួត​ប៉ះ Liverpool នៅ​ម៉ោង 2 រំលង​អាធ្រាត​នេះ​ទេ។

ដោយ​ឡែក​ខ្សែបម្រើ Casemiro បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប Real Madrid ដែល​ជា​កន្លែង​ដែល​គាត់​​បាន​ចំណាយ​ពេល 9 ឆ្នាំ​ដ៏​ជោគជ័យ និង​ផ្ទេរ​មក​កាន់​ទឹកដី Old Trafford ក្នុង​តម្លៃ​ផ្ទេរ​សរុប 70 លានផោន ដែល​វា​ជា​តម្លៃ​ផ្ទេរ​ដ៏​ខ្ពស់​បំផុត​មួយ​ក្នុង​ចំណោម​ខ្សែបម្រើ​វ័យ​ប្រហាក់​ប្រហែល​គាត់។

យោង​ទៅ​តាម​ការអះអាង​របស់ The Athletic បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​កំពុង​ដោះស្រាយ​បញ្ហា​ទិដ្ឋាការ ដូច្នេះ​គាត់​នឹង​មិនអាច​រៀប​ចំ​ខ្លួន​បាន​រួចរាល់​សម្រាប់​ការ​បង្ហាញ​ខ្លួន​សម្រាប់​ការ​ប្រកួត​ពេល​ប៉ះ​ហង្សក្រហម​នៅ Old Trafford ថ្ងៃ​ទី 23 នេះ​ទេ។

ដូច្នេះ Casemiro ទំនង​ជា​នឹង​បង្ហាញ​ខ្លួន​ជាលើក​ដំបូង​នៅ​ប្រកួត​បន្ទាប់​ដែល​ត្រូវ​ប៉ះ​នឹង​ក្លឹប Southampton នៅ​សប្តាហ៍​ក្រោយ​ថ្ងៃ​ទី 27 ចុង​ខែ​នេះ។

ប្រភព: The Sun

Trending

Exit mobile version