បាល់ទាត់អន្តរជាតិ
Cody Gakpo បដិសេធមិនផ្ទេរទៅកាន់ក្លឹបបិសាចក្រហម និងសុខចិត្តបន្តរួមរស់ជាមួយ PSV
ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប PSV គឺកីឡាករ Cody Gakpo បានបដិសេធមិនព្រមផ្ទេរទៅចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United ក្នុងទីផ្សារដោះដូរកីឡាកររដូវកាលនេះឡើយ ដោយគាត់សុខចិត្តបន្តស្នាក់នៅក្លឹប PSV របស់ហូឡង់បន្តទៀត។
ថ្វីត្បិតតែនៅពេលនេះក្លឹបបិសាចក្រហមកំពុងឈានដល់ការនាំយក Antony ពី Ajax ក្នុងតម្លៃផ្ទេរ 100 លានអឺរ៉ូ ក៏ដោយ ប៉ុន្តែពួកគេក៏បានស្វែងរកជម្រើសមួយផ្សេងទៀតនៃការចុះហត្ថលេខាលើ Gakpo នៅរដូវក្តៅនេះផងដែរ ខណៈដែលក្លឹប PSV Eindhoven ក៏បានដាក់លក់កីឡាករវ័យ 23 ឆ្នាំរូបនេះក្នុងតម្លៃប្រហែល 35 លានផោន។
នៅពេលដែលមានការសាកសួរអំពីការផ្ទេររបស់ Antony ទៅកាន់ Manchester United កីឡាករ Gakpo បានប្រាប់ ESPN ថា៖ “វាល្អណាស់សម្រាប់គាត់ (Antony) ប៉ុន្តែវាមិនមានឥទ្ធិពលអ្វីមកលើខ្ញុំឡើយ”។
Gakpo ក៏បានបញ្ជាក់ដែរថា ក្លឹបបិសាចក្រហម Manchester United ស្ថិតក្នុងចំណោមក្លឹបមួយចំនួនទៀតដែលបានចាប់អារម្មណ៍មកលើគាត់។ លើសពីនេះទៅទៀត Gakpo ក៏បានប្រាប់ថា គាត់នឹងរីករាយក្នុងការបន្តនៅ PSV ប្រសិនបើគាត់មិនត្រូវបានលក់ ដោយសារសំណើរពីក្លឹបផ្សេងៗទៀត។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង