បាល់ទាត់អន្តរជាតិ
អតីតខ្សែការពារម្នាក់របស់ Liverpool រិះគន់ថា Cody Gakpo នឹងមិនអាចរីកចម្រើន ក្លាយជាកីឡាករល្អនាពេលអនាគតឡើយ
ថ្មីៗនេះអតីតខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool លោក Jose Enrique លើកឡើងថា ខ្សែប្រយុទ្ធចំណូលថ្មី Cody Gakpo ជាកីឡាករមិនមានគុណភាព រឺនឹងអាចមានសក្តានុពលក្នុងការក្លាយជាកីឡាករលំដាប់ពិភពលោកនៅថ្ងៃណាមួយនោះទេ។
យ៉ាងណាមិញខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះបានចាប់ផ្តើមអាជីពថ្មីនៅទឹកដី Premier League របស់អង់គ្លេស ដោយផ្ទេរពី PSV Eindhoven មក Anfield ជាមួយនឹងតម្លៃខ្លួន 42 លានអឺរ៉ូ កាលពីថ្ងៃទី 28 ខែធ្នូ ឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ មិនទាន់បានបង្ហាញសមត្ថភាពសាកសមជាមួយនឹងការរំពឹងទុករបស់អ្នកគាំទ្រនៅឡើយទេ។ បន្ទាប់ពីបង្ហាញខ្លួនបាន 2 លើកនៅក្នុងការប្រកួត Premier League និង 2 លើកនៅ FA Cup គាត់មិនទាន់បានស៊ុតបញ្ចូលទី រឺ Assists សូម្បីតែម្ដង។
ខណៈដែលទម្រង់លេងមិនល្អរបស់ Cody Gakpo អតីតខ្សែការពារឆ្នើម Jose Enrique បង្ហាញថា គាត់មិនជឿជាក់លើសមត្ថភាពរបស់ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះឡើយ។ បុរសសញ្ជាតិអេស្ប៉ាញ Jose Enrique បាននិយាយតាមរយៈ The Hard Tackle ថា៖ “ខ្ញុំមើលមិនឃើញសោះថា គាត់អាចនឹងក្លាយជាកីឡាករលំដាប់ពិភពលោក។ មិនដូចពេលដែលខ្ញុំបានមើលទៅលើ Mane រឺ Salah រឺ Firmino ឡើយ។ ខ្ញុំមិនឃើញពីគុណភាពលេងរបស់គាត់ទេ…”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)