បាល់ទាត់អន្តរជាតិ
អតីតកីឡាកររបស់ហង្សក្រហមយល់ថា Arthur Melo មិនអាចដោះស្រាយវិបត្តនៅតំបន់បម្រើរបស់ក្លឹបបានឡើយ!!!
អតីតកីឡាកររបស់ក្លឹបហង្សក្រហម Jamie Carragher លើកឡើងថា ខ្សែបម្រើចំណូលថ្មីរបស់ក្លឹប Arthur Melo មិនមែនជាចម្លើយចំពោះបញ្ហានៃវិបត្តនៅតំបន់បម្រើរបស់ក្លឹបហង្សក្រហម Liverpool នោះទេ ប៉ុន្តែលោកគិតថា ការចុះកុងត្រាខ្ចីជើង Arthur Melo មកនៅពេលនេះ គឺជារឿងដែលសមហេតុផល។
ដោយឡែកកីឡាករសញ្ជាតិប្រេស៊ីល Arthur Melo បានមកកាន់ទឹកដី Anfield ក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus សម្រាប់រដូវកាលនេះ ដោយហង្សក្រហមក៏មានជម្រើសក្នុងការទិញផ្ដាច់កុងត្រារបស់គាត់ផងដែរ ក្នុងតម្លៃ 37.5 លានអឺរ៉ូ។
Liverpool ទើបតែបានស្វះស្វែងក្នុងការនាំយកខ្សែបម្រើចំណូលថ្មីនៅពេលទ្វារនៃការដោះដូរកីឡាករជិតនឹងបិទបញ្ចប់ បន្ទាប់ពីការរងរបួសកាលពីដើមរដូវកាលរបស់កីឡាករមួយចំនួនដូចជា Curtis Jones, Alex Oxlade-Chamberlain, Thiago Alcantara និង Jordan Henderson ជាដើម។
Carragher បានប្រាប់ Sky Sports ថា៖ “ខ្ញុំមិនគិតថា Arthur គឺជាចម្លើយនៃដំណោះស្រាយចំពោះអ្វីដែល Liverpool នឹងត្រូវការក្នុងរយៈពេល 3 រឺ 4 ឆ្នាំខាងមុខនោះទេ។ ប៉ុន្តែខ្ញុំគិតថា Arthur គឺគ្រាន់តែដើម្បីបំពេញចន្លោះមួយរបស់ក្លឹប នោះហើយជាមូលហេតុដែល Liverpool បានចុះហត្ថលេខាលើគាត់យឺត និងបានសម្រេចចិត្តខ្ចីជើងគាត់ពី Juventus”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់