Connect with us

បាល់ទាត់អន្តរជាតិ

Arne Slot នឹង​ចុះ​ហត្ថលេខា​នាំ​យក​កូន​ក្រុមរ​បស់​ខ្លួន 2 រូប​ពី​ក្លឹប Feyenoord

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​គោលដៅលើ​កីឡាករ 2 រូប​របស់​ក្លឹប Feyenoord គឺ​ខ្សែបម្រើ Mats Wieffer និង​ខ្សែ​ការពារ Lutsharel Geertruida។ គេ​បាន​ដឹង​ថា កីឡាករ 2 រូប​នោះ នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​លោក Arne Slot ចុះ​ហត្ថលេខា ក្នុង​នាម​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Liverpool។

យ៉ាង​ណា​មិញ គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ហង្សក្រហម​គឺ​លោក Jurgen Klopp នឹង​លាលែង​ពី​តំណែង​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ហើយ ហើយ​ប្រភព​ច្បាស់​ការណ៍​ជា​ច្រើន​បាន​បញ្ជាក់​ថា Arne Slot នឹង​ក្លាយ​ជា​បេក្ខភាព​ដែល​ស្នង​តំណែង​បន្ត​នៅ Anfield។ ដោយ​ឡែក​សម្រាប់ Arne Slot ក៏​ជា​គ្រូ​បង្វឹក​ឆ្នើម​ម្នាក់​ផង​ដែរ ទោះ​គាត់​មិន​ធ្លាប់​ប្រកប​អាជីព​ដឹកនាំ​ក្លឹប​ក្រៅ​ពី​ប្រទេសហូឡង់​របស់​គាត់​ក៏​ដោយ តែ​គ្រូ​បង្វឹក​រូប​នេះ​ធ្លាប់​បាន​ឈ្នះ​ពាន Eredivisie និង Dutch Cup ជាមួយ Feyenoord។

យោងតាម​សេចក្ដី​រាយការណ៍​ពី Football Insider បាន​ឲ្យ​ដឹង​ថា Arne Slot ប្រហែល​ជា​មិន​ផ្លាស់​ទៅ Anfield តែ​ម្នាក់​ឯង​ទេ ដោយ​គាត់​នឹង​នាំ​យក​ខ្សែ​បម្រើ​កណ្ដាល Mats Wieffer និង​ខ្សែការពារ Geertruida ទៅ​មួយ​ផង​ដែរ នៅ​រដូវក្ដៅ​ខាង​មុខ ខណៈ​ដែល​កីឡាករ​ទាំង 2 រូប​នេះ​សុទ្ធតែ​មាន​សញ្ជាតិ​ហូឡង់​ដូចគ្នា។

ប្រភព: Sportsmole

Trending

Exit mobile version