បាល់ទាត់អន្តរជាតិ
Karim Benzema ឈ្នះពាន Ballon d’Or ជាលើកដំបូងក្នុងអាជីពបាល់ទាត់របស់ខ្លួន
ខ្សែប្រយុទ្ធឆ្នើម Karim Benzema បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកដំបូង សម្រាប់ឆ្នាំ 2022 នេះ បន្ទាប់ពីគាត់បានបង្ហាញនូវទម្រង់លេងដ៏ល្អបំផុតឲ្យក្លឹបអធិរាជស Real Madrid កាលពីយុទ្ធនាការនៃការប្រកួតប្រជែងរដូវកាល 2021/2022។
គ្រប់គ្នាហាក់ដូចជាបានដឹងរួចទៅហើយថា Karim Benzema នឹងក្លាយជាម្ចាស់ពានរង្វាន់នេះ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema លេងបានយ៉ាងល្អពេញមួយរដូវកាលមុន ហើយបានជួយក្លឹបឲ្យឈ្នះពានធំៗផងដែរ។
Karim Benzema ស៊ុតបញ្ចូលទីបាន 44 គ្រាប់ និង Assist បានចំនួន 15 ដងក្នុងការបង្ហាញខ្លួន 46 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប Real Madrid ខណៈដែលក្លឹបរបស់ខ្លួនក៏បានឈ្នះពានក្នុងស្រុក La Liga និងពានរង្វាន់ UEFA Champions League។
កាន់តែពិសេស ទម្រង់លេងរបស់កីឡាករឆ្នើមរូបនេះនៅក្នុងក្របខ័ណ្ឌ UEFA Champions League គឺជាអ្វីដែលធ្វើឲ្យគាត់សក្ដិសមនឹងឈ្នះ Ballon d’Or សម្រាប់ឆ្នាំនេះបំផុត។ Karim Benzema បានស៊ុតគ្រាប់បាល់ Hat-trick ទម្លាក់ Paris Saint-Germain ក្នុងវគ្គ 16 ក្រុមចុងក្រោយ និងជាតួអង្គដ៏សំខាន់ក្នុងការនាំ Real Madrid ឲ្យឈ្នះ Manchester City ក្នុងវគ្គបួនក្រុមចុងក្រោយ ហើយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo