បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមបន្តកុងត្រាថ្មី ដើម្បីចងជើង Aaron Ramsdale
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា គ្រោងនឹងផ្តល់រង្វាន់ដល់ Aaron Ramsdale និងការបន្តថ្មីរយៈពេលវែងដែលមានការកែប្រែប្រាក់ពលកម្ម ក៏ដូចជាលក្ខខណ្ឌមួយចំនួនទៀតឲ្យកាន់តែប្រសើរជាងមុនក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
យ៉ាងណាមិញកីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានក្លាយជាអ្នកចាំទីដៃទីមួយ ដោយដណ្ដើមតំណែងរបស់ Bernd Leno បន្ទាប់ពីគាត់បានផ្ទេរពីក្លឹប Sheffield United ត្រឹមតែរយៈពេលមួយរដូវកាលតែប៉ុណ្ណោះ។
Aaron Ramsdale បានរក្សា Clean Sheet ចំនួន 14 ដងនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលឆ្នាំ 2021-2022 នេះ និងមាន 12 Clean Sheet នៅ Premier League ខណៈដែលបច្ចុប្បន្នក្រុមកាំភ្លើងធំ Arsenal កំពុងឈរនៅចំណាត់ថ្នាក់លេខមួយក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេសដែលមាន 27 ពិន្ទុ ដោយឈ្នះក្រុមលេខពីរ Manchester City ចំនួន 4 ពិន្ទុ។
កីឡាករវ័យ 24 ឆ្នាំរូបនេះ បានក្លាយជាកីឡាករដ៏សំខាន់ដែលមិនអាចខ្វះបានរបស់ក្លឹបកាំភ្លើងធំនាពេលបច្ចុប្បន្ន។ ដូចគ្នានេះដែរ Aaron Ramsdale បានចុះហត្ថលេខាលើកុងត្រារយៈពេល 4 ឆ្នាំនៅពេលគាត់មកដល់ Emirates កាលពីរដូវក្តៅឆ្នាំ 2021 ហើយកុងត្រានោះនឹងផុតកំណត់នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។
យោងតាម The Athletic បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ចង់លើកទឹកចិត្តបន្ថែមទៀតដល់ Ramsdale ដោយដាក់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនៃការបន្តកុងត្រាថ្មីលើកុងត្រាបច្ចុប្បន្នរបស់គាត់។ ទន្ទឹមនឹងនេះដែរ កុងត្រាថ្មីក៏មានប្រយោជន៍ដល់ការចងជើងកីឡាកររូបនេះឲ្យនៅជាមួយពួកគេបានយូរថែមទៀតផង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!