បាល់ទាត់អន្តរជាតិ
Van Dijk ប្រាប់ឈ្មោះអតីតកីឡាករម្នាក់របស់ Barcelona ថាជានិមិត្តរូបរបស់គាត់
ខ្សែការពារ Virgil van Dijk របស់ក្លឹបហង្សក្រហម Liverpool បានប្រាប់ឈ្មោះអតីតកីឡាករម្នាក់របស់ក្លឹប Barcelona គឺ Ronaldinho ថាជានិមិត្តរូបរបស់គាត់កាលពីក្មេង។
នៅក្នុងបទសម្ភាសន៍មួយជាមួយ Gary Neville នៅលើ The Overlap ខ្សែការពារសញ្ជាតិហូឡង់ បាននិយាយអំពីទេពកោសល្យដ៏អស្ចារ្យដែល Ronaldinho បានបង្ហាញ ក្នុងអំឡុងពេលគាត់នៅជាកីឡាកររបស់ក្លឹប Barcelona។
កីឡាករសញ្ជាតិប្រេស៊ីល Ronaldinho បានក្លាយជាកីឡាករដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្របាល់ទាត់ក្នុងអំឡុងពេលគាត់នៅជាមួយក្លឹប Barcelona ដោយបង្ហាញខ្លួន 207 ប្រកួត ស៊ុតបញ្ចូលទីបាន 94 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 20 ដង។
Virgil van Dijk ត្រូវបានគេសួរថា តើ Idol របស់គាត់គឺជានរណា? ពេលនោះគាត់បានឆ្លើយតបថា៖ “សម្រាប់ខ្ញុំគឺ Ronaldinho។ ខ្ញុំគិតថានៅរដូវកាលទី 2 បន្ទាប់ពីគាត់បានចូលរួមជាមួយ Barcelona គាត់បង្ហាញភាពលេចធ្លោរជាខ្លាំង។ គាត់ គឺជាមនុស្សម្នាក់ដែលគ្រប់គ្នាចាប់អារម្មណ៍, ការស៊ុតបញ្ចូលទីរបស់គាត់, ល្បិច និងភាពប៉ិនប្រសប់នៅលើទីលាន។ ពេលនោះ គាត់គឺស្ថិតក្នុងចំណុចនៃកីឡាករដ៏ល្អបំផុតក្នុងពិភពលោក។ គាត់ពិតជាបានបណ្ដុះនូវគំនិតរបស់ខ្ញុំ ទោះបីខ្ញុំមិនមែនជាខ្សែប្រយុទ្ធក៏ដោយ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ3 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!