បាល់ទាត់អន្តរជាតិ
Haaland ចាត់ទុក Van Dijk ជាកីឡាករល្អបំផុតរបស់ Liverpool នាពេលបច្ចុប្បន្ន
ខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹបមេឃខៀវ Manchester City បានលើកយកឈ្មោះ Virgil van Dijk ថាជាកីឡាករល្អបំផុតរបស់ Liverpool នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ Haaland បាននិយាយបែបនេះ នៅមុនពេលនៃការប្រកួតជុំទី 28 នៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League (EPL) កាលពីម្សិលមិញនេះ។
ខ្សែប្រយុទ្ធឆ្នើម Erling Haaland បាននិយាយថា៖ “គាត់ (Van Dijk) គឺជាកីឡាករសំខាន់បំផុតរបស់ Liverpool។ ខ្ញុំនិយាយបែបនេះជាច្រើនឆ្នាំមកហើយ។ គាត់ពិតជាអស្ចារ្យមិនគួរឲ្យជឿ! គាត់ប្រៀបដូចជាបិសាចនៃថាមពល ហើយខ្ញុំចូលចិត្តលេងតទល់ជាមួយកីឡាករដូចគាត់ ព្រោះពេលនោះអ្នកពិតជាបានធ្វើតេស្តសមត្ថភាពរបស់ខ្លួនឯង”។
គួរដឹងផងដែរថា ការប្រកួតក្របខ័ណ្ឌ Premier League កាលពីម្សិលមិញរវាង Liverpool និង Man City បានបញ្ចប់ទៅដោយលទ្ធផល 1 ស្មើ។ ដោយឡែកជុំវិញលទ្ធផលនេះដែរ គេបានមើលឃើញថា Virgil van Dijk គឺជាចំណែកមួយដ៏សំខាន់ នៅតំបន់ការពារ ដោយបានរារាំងបាល់ពីការស៊ុតជាច្រើនលើកច្រើនសារពីគូប្រកួតរបស់ខ្លួន។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or