បាល់ទាត់អន្តរជាតិ
Timo Werner នឹងខកខានការប្រកួត World Cup សម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់
ក្លឹប RB Leipzig បានប្រកាសថា ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់ Timo Werner បានរងរបួសកជើងខាងឆ្វេង កាលពីប្រកួតជាមួយ Shakhtar Donetsk ហើយរបួសនេះដែរ នឹងធ្វើឲ្យគាត់ខកខានការប្រកួត World Cup ឆ្នាំ 2022 នៅប្រទេសកាតា។
កីឡាករវ័យ 26 ឆ្នាំរូបនេះបានចាប់ផ្តើមជីវិតដ៏ភ្លឺស្វាងឡើងវិញជាមួយនឹងក្លឹបនៅ Bundesliga បន្ទាប់ពីការផ្ទេរកាលពីរដូវក្តៅរបស់គាត់ពីក្លឹបតោខៀវ Chelsea ដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមបានចំនួន 4 ដងក្នុងការបង្ហាញខ្លួន 16 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។
Timo Werner ក៏បានបង្ហាញខ្លួនក្នុងការប្រកួត UEFA Champions League កាលពីថ្ងៃពុធសប្ដាហ៍នេះផងដែរ ដោយប៉ះក្លឹប Shakhtar Donetsk ហើយគាត់បានបង្ហាញនូវទម្រង់លេងដ៏ល្អ និង Assists បានមួយគ្រាប់ទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរូបនេះបានដួលសង្កត់កជើងឆ្វេងរបស់គាត់នៅនាទីទី 19 ហើយទីបំផុតគាត់ត្រូវបានប្ដូរចេញ និងជំនួសមកវិញដោយ Emil Forsberg មុនពេល RB Leipzig បញ្ចប់ក្នុងជ័យជម្នះទៅលើ FC Shakhtar Donetsk ក្នុងលទ្ធផល 4-0។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់