បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម ជូនដំណឹងដល់ Harry Maguire ឲ្យស្វែងរកទ្រនំថ្មី
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅកាន់ខ្សែការពារ Harry Maguire ថា ពួកគេគ្រោងនឹងលក់គាត់ចេញនៅឆ្នាំក្រោយ។ យ៉ាងណាកីឡាករវ័យ 29 ឆ្នាំរូបនេះបានរក្សាតំណែងជាប្រធានក្រុមដដែលនៅរដូវកាលនេះ។
បន្ទាប់ពីការមកដល់នៃគ្រូបង្វឹកថ្មីលោក Erik ten Hag បានធ្វើឲ្យ Harry Maguire លែងក្លាយជាជម្រើសដំបូង ចាប់តាំងពីពាក់កណ្តាលខែសីហាមកម្ល៉េះ ដោយគ្រូបង្វឹកបានប្រើប្រាស់ Lisandro Martinez និង Raphael Varane ជាជម្រើសដំបូង ក្នុងការលេងតំណែងជាខ្សែការពារកណ្ដាល។ ទន្ទឹមនឹងនេះដែរ Victor Lindelof ក៏ជាជម្រើសមួយដែលនៅពីមុខ Harry Maguire ដែរដោយលោក Ten Hag បានចាត់ទុកខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ជាជម្រើសទីបួនឯណោះ។
Maguire នឹងលេងតំណាងឲ្យប្រទេសអង់គ្លេស ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ប៉ុន្តែអនាគតរបស់គាត់នៅ Old Trafford គឺមិនច្បាស់លាស់ឡើយ ទោះបីជាកុងត្រាបច្ចុប្បន្នរបស់គាត់នៅសល់រយៈពេល 3 ឆ្នាំទៀតក៏ដោយ។
យោងតាមអ្នកកាសែតអ៊ីតាលី Rudy Galetti បានឲ្យដឹងថា ខ្សែការពារកណ្តាល Harry Maguire ត្រូវបានគេជូនដំណឹងថា ក្លឹបគ្រោងនឹងលក់គាត់នៅឆ្នាំ 2023។ ដូចគ្នានេះដែរលោក Galetti បានអះអាងថា អតីតក្លឹបចាស់ Leicester City កំពុងចាប់អារម្មណ៍លើខ្សែការពាររូបនេះ ដើម្បីនាំយកគាត់ទៅកាន់ទឹកដី King Power វិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ3 days ago
Messi និង Insigne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅលីគអាមេរិក MLS
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino