បាល់ទាត់អន្តរជាតិ
Cristiano Ronaldo សារភាពថា គាត់សប្បាយចិត្ត ដែលបានបំបែកកំណត់ត្រាមួយនេះរបស់ Messi
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្លឹបបិសាចក្រហម Manchester United បានសារភាពថា គាត់សប្បាយចិត្តដែលបានឈ្នះកំណត់ត្រានៃការលក់អាវដាច់ច្រើនជាង Lionel Messi របស់ក្លឹប Paris Saint-Germain នៅពេលដែលគាត់ត្រឡប់មក Old Trafford វិញ។
Cristiano Ronaldo បាននិយាយបែបនេះនៅក្នុងផ្នែកដំបូងនៃកិច្ចសម្ភាសន៍នៅ TalkTV របស់គាត់ជាមួយនឹងលោក Piers Morgan ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃពុធកន្លងទៅ។ ក្នុងអំឡុងពេលនោះ Piers Morgan បាននិយាយទៅកាន់ Cristiano Ronaldo ថា “មានរឿងពីរបានកើតឡើងក្នុងរយៈពេល 24 ម៉ោង បន្ទាប់ពីអ្នកបានចុះហត្ថលេខាជាថ្មីម្តងទៀតសម្រាប់ក្លឹប Manchester United។ ទីមួយ គឺអ្នកបានបំបែកកំណត់ត្រា នៃការលក់អាវបានច្រើនបំផុតក្នុងរយៈពេល 24 ម៉ោង… អ្នកបានឈ្នះកំណត់ត្រារបស់បុរសម្នាក់ឈ្មោះ Messi។ រឿងនោះអ្នកប្រាកដជាសប្បាយចិត្តមែនទេ?” ពេលនោះ Cristiano Ronaldo បានឆ្លើយតបទៅកាន់លោក Piers Morgan ថា៖ “ពិតណាស់ ខ្ញុំសប្បាយចិត្ត។ ដូចដែលអ្នកដឹងហើយថា ខ្ញុំមិនតាមបំបែកកំណត់ត្រាទេ គឺកំណត់ត្រាដើរតាមខ្ញុំ…”។
គួររំលឹកផងដែរថា ពេលដែលតារាឆ្នើម Lionel Messi បានចាកចេញពី Barcelona មកកាន់ទឹកដីបារាំង ដោយចូលរួមជាមួយ Paris Saint-Germain ពេលនោះគាត់បានក្លាយជាកីឡាករដែលលក់អាវបានច្រើនបំផុតក្នុងរយៈពេល 24 ម៉ោង។ ក្រោយមកទៀត មិនយូរប៉ុន្មាន នៅពេលដែល Cristiano Ronaldo បានចុះហត្ថលេខាជាមួយបិសាចក្រហម Manchester United គាត់បានយកឈ្នះកំណត់ត្រាលក់អាវច្រើនបំផុតរបស់ Messi ហើយកាន់កាប់តំណែងជាកីឡាករដែលលក់អាវបានច្រើនបំផុតទី 1 ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ23 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!