បាល់ទាត់អន្តរជាតិ
Alejandro Balde អាចនឹងត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអេស្ប៉ាញ ដើម្បីជំនួស Jose Gaya
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Luis Enrique អាចនឹងកោះហៅកីឡាករវ័យក្មេង Alejandro Balde របស់ក្លឹប Barcelona ឲ្យចូលក្រុមជម្រើសជាតិ បន្ទាប់ពី Jose Gaya បានរងរបួសមុនការប្រកួត FIFA World Cup ឆ្នាំ 2022 (នេះបើយោងតាម SPORT បានចុះផ្សាយ)។
យ៉ាងណាមិញកីឡាករ Jose Gaya របស់ក្លឹប Valencia បានជួបបញ្ហារបួសនៅក្នុងការហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីថ្ងៃពុធម្សិលមិញនេះ ជាមួយនឹងការប៉ះទង្គិចនៅកជើងខាងស្តាំរបស់គាត់។
ខ្សែការពារឆ្វេងវ័យ 27 ឆ្នាំរូបនេះ នឹងធ្វើការស្កេន MRI ដើម្បីដឹងពីស្ថានភាពជាក់ស្ដែងនៃរបួស។ យ៉ាងណាក្រុមគ្រូពេទ្យរបស់អេស្ប៉ាញមានសង្ឃឹមថា របួសរបស់ Gaya មិនធ្ងន់ធ្ងរពេកឡើយ ប៉ុន្តែប្រសិនបើបញ្ហាមិនប្រសើរឡើងទេនោះ Luis Enrique អាចត្រូវបង្ខំចិត្តកោះហៅកីឡាករថ្មីម្នាក់ទៀតដើម្បីជំនួស។
Alejandro Balde ដែលមានវ័យ 19 ឆ្នាំរបស់ Barcelona គឺជាបេក្ខភាពដ៏ដែលគេគិតថា នឹងសាកសមសម្រាប់គ្រូបង្វឹករូបនេះ ហើយគាត់នឹងមានឱកាសចូលលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញជាលើកដំបូងសម្រាប់ការប្រកួត FIFA World Cup ផងដែរ។
ប្រភព: Sportskeeda