បាល់ទាត់អន្តរជាតិ
Harry Maguire និង Bukayo Saka ស្ថិតក្នុងជម្រើស 11 នាក់ដំបូងក្នុងការប្រកួតជាមួយអ៊ីរ៉ង់ថ្ងៃនេះ
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ត្រូវបានគេរាយការណ៍ថា បានជ្រើសរើសជម្រើស 11 នាក់ដំបូងនៃកីឡាកររបស់ខ្លួន ដោយដាក់បញ្ចូលនូវខ្សែការពារ Harry Maguire និង Bukayo Saka សម្រាប់ការប្រកួតបើកឆាក World Cup នៅថ្ងៃនេះ ដែលត្រូវជួបជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់។
យ៉ាងណាមិញ ព្រឹត្តិការណ៍នៃការប្រកួត World Cup បានចាប់ផ្ដើមឡើងកាលពីម្សិលមិញនេះ ដោយប្រកួតដំបូងក្រុមជម្រើសជាតិអេក្វាឌ័រ បានយកឈ្នះទៅលើម្ចាស់ផ្ទះកាតា ក្នុងលទ្ធផល 2 ទល់នឹង 0 ហើយក្រុមបន្ទាប់គឺអង់គ្លេស និងអ៊ីរ៉ង់នេះឯង ដែលជាក្រុមស្ថិតក្នុងពូល B។
ជាមួយគ្នានេះដែរ ប្រកួតដំបូងរបស់ក្រុមតោកំណាចអង់គ្លេស ជាប្រកួតដ៏សំខាន់ដើម្បីផ្ដល់ក្ដីសង្ឃឹមដល់អ្នកគាំទ្រ។ យោងតាមសារព័ត៌មាន Sky Sports News បានឲ្យដឹងថា គ្រូបង្វឹកលោក Gareth Southgate មានការសម្រេចចិត្តក្នុងការប្រើប្រាស់ Harry Maguire ជាខ្សែការពារកណ្ដាលនៅក្នុងការប្រកួត ទោះជាកីឡាករវ័យ 29 ឆ្នាំរូបនេះមិនមែនជាជម្រើសទីមួយនៅក្លឹបបិសាចក្រហម Manchester United ក៏ដោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក