បាល់ទាត់អន្តរជាតិ
Cristiano Ronaldo អាចនឹងជួបអតីតមិត្តចាស់ Luka Modric នៅក្លឹបថ្មី Al-Nassr
តារាឆ្នើម Cristiano Ronaldo អាចនឹងមានឱកាសជួបជាមួយអតីតមិត្តរួមក្រុមនៅ Real Madrid របស់គាត់គឺខ្សែបម្រើ Luka Modric នៅក្លឹបថ្មី Al-Nassr ព្រោះបើយោងតាមការចុះផ្សាររបស់ Marca បានឲ្យដឹងថា ក្លឹបអារ៉ាប៊ីសាអូឌីតកំពុងព្យាយាមចរចារដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ។
ខ្សែបម្រើ Luka Modric និងខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់បានលេងជាមួយគ្នាចំនួន 6 រដូវកាលនៅទឹកដី Santiago Bernabeu ប្រទេសអេស្ប៉ាញ។ បុរសឆ្នើម Luka Modric ជាកីឡាករដែលស្ថិតក្នុងបញ្ជីនៃការចង់បានរបស់ Al-Nassr រួមជាមួយនឹងខ្សែការពារ Sergio Ramos របស់ក្លឹប PSG ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ មានរបាយការណ៍មិនច្បាស់ការណ៍មួយចំនួនកាលពីពេលថ្មីៗនេះបានលើកឡើងថា Luka Modric មិនបានចាប់អារម្មណ៍លើការផ្ទេរនេះនោះទេ ហើយគាត់ចង់បន្តលេងនៅ Real Madrid បន្តទៀត។ កីឡាករវ័យ 37 ឆ្នាំរូបនេះបានច្រានចោលការផ្តល់ជូននូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីឲ្យគាត់ក្លាយជាមិត្តរួមក្រុមរបស់ Cristiano Ronaldo។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ1 day ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ18 hours ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!